អាជីព
ផ្លូវចិត្ត ៥ប្រភេទដែលខំធ្វើការយូរប៉ុនណា ក៏មិនអាចឡើងឋានៈឬក្លាយជាអ្នកដឹកនាំបាន
ក្លាយជាមេដឹកនាំម្នាក់ មិនចេះតែលើកដាក់ តាមការនឹកឃើញឡើយ។ ក្រៅពីសមត្ថភាពធ្វើការបូកផ្សំជំនាញវិជ្ជាជីវៈ និងសមិទ្ធិផលការងារល្អ មេដឹកនាំត្រូវមានគុណសម្បត្តិផ្លូវចិត្តមួយចំនួនទៀតមកជាមួយផងដែរ។
ប្រសិនផ្លូវចិត្តទន់ខ្សោយ ទោះអ្នកខំធ្វើការយូរយ៉ាងណា វាពិតជាជាពិបាកណាស់ក្នុងការក្លាយខ្លួនជាមេកោយល្អម្នាក់។ ទាំងនេះជាផ្លូវចិត្តអន់ថយដែលមិនគួរមាន បើចង់វិវត្តខ្លួនប្រសើរជាងមុន។
១. គ្មានចិត្ត

គ្មានចិត្តគ្មានថ្លើម មិនអាចក្លាយជាអ្នកដឹកនាំបាននោះទេ ទោះជាតំណែងថ្នាក់ទាបក៏ដោយ។ ជាមេដឹកនាំម្នាក់ បើសិនគ្មានសណ្ដានចិត្តយោគយល់ពីបញ្ហាអ្នកក្រោមបង្គាប់ ឬព្រងើយកន្តើយដាក់ថ្នាក់ក្រោម អ្នកមុខតែមិនអាចឈរជើងជាមេគេបានឡើយ។ ព្រោះអ្វី? ព្រោះមេដឹកនាំមិនខុសពីឪពុកម្ដាយប៉ុន្មានឡើយ ដែលត្រូវរ៉ាប់រងបញ្ហាជាច្រើនចំពោះមុខ។
២. ភ័យខ្លាច

ការភ័យខ្លាចជារឿងសាមញ្ញសម្រាប់មនុស្សគ្រប់រូប ជាពិសេសភ័យខ្លាចនឹងឧបសគ្គឬការបាត់បង់។ យ៉ាងណាមិញ ជាថ្នាក់ដឹកនាំមិនអាចភ័យខ្លាចពេកទេ ព្រោះអ្នកជាមនុស្សពិសេសជាងគេ និងមានទំនួលខុសត្រូវលើសពីគេ។ ការដែលមិនហ៊ានប្រឈមនឹងបញ្ហា មិនហ៊ានសម្រេចចិត្ត ខ្លាចក្នុងការផ្លាស់ប្ដូរ។ល។ ទាំងនេះជាចរិតអ្នកធ្វើការជួរក្រោយ មិនមែនជាមេដឹកនាំនោះទេ។
៣. អួតអាង

កាលណាមានអំណាចធំ មានឋានៈខ្ពង់ខ្ពស់ មនុស្សច្រើនតែចេះអួត។ វាជារឿងយល់ច្រឡំដែលថា ឱ្យតែក្លាយទៅជាថៅកែឬជាមេ ត្រូវតែខ្លាំងជាងគេ រួចក៏អួតក្អេងក្អាង។ អំនួតមិនមែនជាចិត្តគំនិតនៃមេកោយល្អម្នាក់ឡើយ ដូច្នេះបើមានមោទកភាពលើខ្លួនឯងជ្រុលពេក ហើយគិតថាអ្នកណាក៏មិនស្មើខ្លួន អ្នកជាមនុស្សធន់ទាប។
ចាំ! ខ្វះការបន្ទាបខ្លួន ក្រេឌីតអ្នកកាន់តែធ្លាក់ទាបទ្វេរដង!
៤. វិលវល់

ការសម្រេចចិត្តរបស់មេដឹកនាំ ជាជម្រើសដែលអាចនាំឱ្យស្ថាប័នអន់ថយឬរីកចម្រើន។ ផ្ទុយទៅវិញ បើអ្នកមានអារម្មណ៍ច្របូកច្របល់ ស្ទាក់ស្ទើរ គិតរឿងស្មុគស្មាញសូម្បីតែឱ្យអ្នកណាធ្វើការអ្វី ហូបបាយថ្ងៃត្រង់នៅឯណានោះ មិនអាចក្លាយជាមេដឹកនាំពិតប្រាកដបានឡើយ។ ជាមេម្នាក់ គឺជាបុគ្គលដែលហ្មត់ចត់ និងច្បាស់លាស់ជានិច្ច។
៥. ខ្វះជំនាញចិត្តសាស្ត្រ

មិនមែនជាអ្នកដឹកនាំគេ ក៏ត្រូវចេះមើលចិត្តមនុស្សខ្លះដែរ ចុះទម្រាំចង់គ្រប់គ្រងអ្នកដទៃ អ្នករឹតតែចេះជំនាញក្នុងការស្វែងយល់ចិត្តនិងអត្តចរិតមនុស្សទៅទៀត។
ចេះមើលមនុស្ស បង្កភាពងាយស្រួលឱ្យអ្នកស្គាល់គេជាបុគ្គលបែបណា ងាយចុះសម្រុងគ្នា ក៏ងាយក្នុងការដោះស្រាយជាមួយជំពូកមនុស្សដែលពិបាកធ្វើការជាមួយ។ល។ ផ្ទុយពីនេះ អ្វីក៏អ្នកមិនយល់ សូម្បីមិត្តរួមការងារទឹកមុខស្រពោន អ្នកមិនចាប់ភ្លឹកផង អ៊ីចឹងធ្វើមេគេម៉េចនឹងកើត!
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ ចរិតយ៉ាប់ ៥ យ៉ាង ទោះធ្វើការកន្លែងណាក៏ស្គាល់តែភាពបរាជ័យ
ចុចអាន៖ គន្លឹះជោគជ័យក្នុងក្រុមការងារ ដែលអ្នកដឹកនាំច្រើនអនុវត្តជាប្រចាំ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ