អាជីព
វិធី ៥ យ៉ាង រៀនគ្រប់គ្រងជីវិត ប្រសិនបើត្រូវបាត់បង់ការងារធ្វើភ្លាមៗដោយមិនបានត្រៀម
ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ មនុស្សជាច្រើនបានរងផលប៉ះពាល់ជាខ្លាំង។ អ្នកខ្លះត្រូវផ្លាស់ប្ដូរឋានៈតាមកាលៈទេសៈ ឬអត់ការងារធ្វើតែម្ដង។
ប្រសិនបើនរណាម្នាក់ ត្រូវមកប្រឈមមុខនឹងស្ថានភាពនេះ សូមសាកល្បងមកអនុវត្តវិធី ៥ យ៉ាងខាងក្រោមនេះសិន៖
១ កុំឲ្យខ្លួនឯងលង់នឹងបញ្ហាជ្រៅពេក

នៅពេលដែលគ្មានការងារធ្វើ ដោយស្ទាក់ស្ទើរមនុស្សគ្រប់គ្នានឹងមានអារម្មណ៍សោកស្តាយ។ វាមិនមែនជារឿងចម្លែកទេ ដែលអ្នកចាកចេញពីខ្លួនឯងជាមួយនឹងអារម្មណ៍សោកសៅ កំពុងកើតឡើង។ ប៉ុន្តែប្រសិនបើអ្នកជួបបញ្ហានេះ សូមកុំនៅក្នុងអារម្មណ៍នោះយូរពេក វានឹងធ្វើឲ្យយើងកាន់តែពិបាកចាប់ផ្ដើមស្តាខ្លួនឯងឡើងវិញ។
២ អនុវត្តទម្លាប់ទាំងអស់ឲ្យទៅជាធម្មតា
ចាត់ទុកថាការបាត់បង់ការងារ គឺដូចឲ្យយើងបានសម្រាកពេលវិស្សមកាលដែរ។ ឆ្លៀតឱកាសសម្រាកនិងត្រលប់ទៅរកជីវិតរបស់យើងវិញ ហើយបន្តទម្លាប់ប្រចាំថ្ងៃឲ្យទៅជាធម្មតា រួមទាំងការភ្ញាក់ពីគេង ការញ៉ាំអាហារសុខភាព។ ដោយគ្រាន់តែប្ដូរពីការមានការងារធ្វើ មកចាប់ផ្តើមការងារថ្មីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
៣ ស្វែងរកឱកាសដើម្បីរៀនជំនាញថ្មី

វាជាឱកាសដ៏ល្អដើម្បីបន្ថែមជំនាញថ្មីដល់ខ្លួនអ្នក ដោយទទួលយកវគ្គសិក្សាគួរឲ្យចាប់អារម្មណ៍ ដើម្បីបន្តអាជីពទៅថ្ងៃមុខ។ ខណៈពេលដែលស្ថានភាពលំបាកនេះ យើងអាចនឹងរកឃើញការងារថ្មីឬអាជីវកម្មដែលសក្ដិសមនឹងយើងមិនខាន។
៤ កុំបន្ទោសខ្លួនឯងបើគេបដិសេធច្រើនដង
ខណៈពេលនេះវាមិនងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងត្រូវបានបដិសេធដោយក្រុមហ៊ុនដែលយើងបានដាក់ពាក្យ ហើយមិនចាំបាច់បន្ទោសខ្លួនឯងថាគ្មានសមត្ថភាពទេ។ សូមបន្តដំណើរទៅមុខ ហើយចងចាំថា នេះគឺជាការស្វែងរកអ្វីដែលល្អសម្រាប់អ្នក មិនមែនគ្រាន់តែស្វែងរកការងារធ្វើប៉ុន្មានថ្ងៃនោះទេ។
៥ ស្វែងរកអ្នកប្រឹក្សាប្រសិនបើអ្នកនៅតែមានអារម្មណ៍មិនល្អ

កុំទុកឲ្យអារម្មណ៍បាត់បង់ការងារនេះ នៅត្រាំត្រែងនឹងជីវិតយើងយូរពេកអី។ ប្រសិនបើអ្នកមានអារម្មណ៍ថាវាមិនប្រសើរឡើង ទោះបីជារឿងនេះបានកើតឡើងមួយរយៈពេលក៏ដោយ សូមពិគ្រោះជាមួយអ្នកដែលទុកចិត្តឬប្រសិនបើអ្នកមានប្រវត្តិធ្លាក់ទឹកចិត្តរួចហើយ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតពីស្ថានភាពនេះភ្លាមៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពខុសគ្នារវាងបុគ្គលិកបញ្ចេញមតិ និងបុគ្គលិក Yes/OK
ចុចអាន៖ដោះស្រាយដោយសន្តិវិធី ជាមួយមិត្តរួមការងារមានចរិតយ៉ាប់ ឬពូកែចាប់កំហុសរករឿងយើង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


