អាជីព
មេរៀនជីវិតចាំបាច់បំផុត ដែលសហគ្រិនត្រូវតែរៀនដាច់ខាត
១ ជឿជាក់លើខ្លួនឯងជាមុនសិន អ្នកត្រូវជឿជាក់លើខ្លួនឯង ពឹងផ្អែកលើសភាវគតិរបស់អ្នក ដោយមិនគិតពីការតស៊ូ ការសង្ស័យ ឬភាពអវិជ្ជមានរបស់អ្នកដទៃ។ Nancy Ganz ជាអ្នកនិពន្ធ អ្នកសម្របសម្រួល និងអ្នកចរចា។

២ តស៊ូ ហើយបន្តធ្វើទៀត ភាពស្ថិតស្ថេរនៃចក្ខុវិស័យគឺជាគន្លឹះ។ នោះរួមជាមួយការជឿជាក់លើលើខ្លួនឯង និងដឹងថាពេលណាត្រូវចូល និងពេលណាត្រូវអនុញ្ញាត។ Marisa Polvino សហស្ថាបនិក និងផលិតករនៅក្រុមហ៊ុន Straight Up Impact
៣ ដោះស្រាយការបដិសេធ ដោយអរគុណអ្នកទាំងនោះ នៅពេលឆ្លងកាត់ដំណើរអាជីវកម្មអ្នក នឹងជួបការបដិសេធពីមនុស្សដែលអ្នកគោរពនិងកោតសរសើរ។ មេរៀនដែលពិបាកបំផុតដែលខ្ញុំបានរៀន គឺត្រូវដោះស្រាយការបដិសេធឥតឈប់ឈរនេះ ហើយបន្តមានភាពជឿជាក់លើអ្វីដែលខ្ញុំជឿជាក់។ Olivia Landau ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ The Clear Cut
៥ អត់ធ្មត់ ខ្ញុំជាមនុស្សដែលអាចធ្វើបានឥឡូវនេះ ដូច្នេះមេរៀនដ៏ពិបាកបំផុតមួយដែលខ្ញុំបានរៀនគឺម៉ារ៉ាតុង មិនមែនជាការរត់ទេ។ ដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យឬអភិវឌ្ឍផលិតផលប្រកបដោយភាពច្នៃប្រឌិត វាត្រូវការពេលវេលា និងការអត់ធ្មត់។ វាមិនអាចធ្វើបានពេញមួយយប់ទេ។ Ann McFerran ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន Glamnetic
៦ វាត្រូវការការលះបង់ មេរៀនពិបាកបំផុតដែលខ្ញុំបានរៀន ដោយធ្វើជាសហគ្រិន គឺតម្លៃដែលជារឿយៗត្រូវចំណាយសម្រាប់ការចាប់ផ្តើមអាជីវកម្មជាមួយមិត្តភក្តិ។ អ្នកត្រូវតែមានឆន្ទៈ លះបង់ទំនាក់ទំនងដ៏មានន័យ ជាមួយនរណាម្នាក់ដែលអ្នកខ្វល់ខ្វាយ ដោយចំណាយដើមទុនក្នុងការបង្កើតក្រុមហ៊ុន។ គ្មាននរណាធានាជោគជ័យទេ។ Gilad Shamri នាយកប្រតិបត្តិនិងជាស្ថាបនិកគេហទំព័រ GrowthArtists.com
៧ ទំនួលខុសត្រូវរួមជាមួយសេរីភាព
សេរីភាពនាំមកនូវការទទួលខុសត្រូវដ៏ធំ។ វាអស្ចារ្យណាស់ក្នុងការទទួលខុសត្រូវ លើកាលវិភាគផ្ទាល់ខ្លួនរបស់អ្នក ដើម្បីដឹងពីចក្ខុវិស័យប្លែកៗ ហើយមិនចាំបាច់រាយការណ៍ទៅថៅកែទេ។ ប៉ុន្តែនៅទីបញ្ចប់ ការរក្សាក្រុមហ៊ុនឲ្យនៅទំនេរទាមទារឲ្យមានការអត់ធ្មត់ ការស៊ូទ្រាំ និងភាពត្រឹមត្រូវ។ Rachel Lipson នាយកប្រតិបត្តិនិងជាស្ថាបនិកនិពន្ធបទភ្លេង
៧ រក្សាចិត្តរាបទាប ភាពជាសហគ្រិន គឺជាមេរៀនចុងក្រោយក្នុងការបន្ទាបខ្លួន។ នៅពេលអ្នកធ្វើអាជីវកម្ម អ្នកនឹងដឹងថា មនុស្សនិងអតិថិជនរបស់អ្នកមានសារៈសំខាន់ មិនត្រឹមតែដើម្បីភាពរឹងមាំរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរីកចម្រើនរបស់វាទៀតផង។ Maria Thimothy អ្នកប្រឹក្សាជាមួយ OneIMS

៨ ប្រតិភូ បញ្ហាប្រឈមធំមួយរបស់ខ្ញុំ គឺការរៀនធ្វើប្រតិភូកម្មទៅអ្នកផ្សេង។ ក្នុងនាមជាស្ថាបនិកអាជីវកម្ម គឺជាអ្វីគ្រប់យ៉ាងរបស់អ្នក ដែលពេលខ្លះ នាំឲ្យអ្នកចង់ដោះស្រាយបញ្ហាដោយខ្លួនឯង។ នៅពេលដែលក្រុមហ៊ុនរបស់ខ្ញុំចាប់ផ្ដើមរីកចម្រើន ខ្ញុំបានដឹងយ៉ាងឆាប់រហ័សថា យើងនឹងមិនអាចជោគជ័យបានទេ ប្រសិនបើខ្ញុំមិនពឹងផ្អែកលើបុគ្គលិករបស់ខ្ញុំ។ Parisa Fowles នាយកប្រតិបត្តិនិងជាស្ថាបនិកនៃ maxbone៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រប់គ្រងអាជីវកម្មបែប Micromanagement មុន -ក្រោយ នឹងដួលរលំឆាប់
ចុចអាន៖ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


