Connect with us

អាជីព

ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ

បានផុស

នៅ

ប្រសិនបើអ្នក ចង់ក្លាយជាអ្នកដឹកនាំដែលមានភាពទាក់ទាញពីមនុស្សជុំវិញ អ្នកក៏ត្រូវក្លាយជាមនុស្សដែលមានគុណភាពជាខ្លួនឯងមុនសិន។ ភាពជាអ្នកដឹកនាំ គឺជាសមត្ថភាពក្នុងការទាក់ទាញ​អ្នកណា​ម្នាក់​មក​រក​យើង​ និង​ឱកាស​ដែល​អ្នក​ផ្ដល់​ជូន ​ក្នុង​នាម​ជា​ម្ចាស់ ​ជា​អ្នកគ្រប់គ្រង ​ជា​ឪពុកម្ដាយ។

នេះ​ជា​របៀប​ដែល​អ្នកដឹកនាំ​ឆ្នើម​គួរមាន គួរ​រៀន រហូតមិនឈប់សោះឡើយ ៖

១ រៀន​ធ្វើ​ខ្លួន​ឲ្យ​រឹងមាំ​ ក៏មិនមែន​ងើយ​ពេកដែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​គឺ​ជា​ជា​ជំហាន​មួយ​ដែល​យើង​ត្រូវ​ធ្វើ​​ ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​មាន​សមត្ថភាព​ និង​សមត្ថភាព​ដែល​មាន​វិសាលភាព​ធំទូលាយ​ ដើម្បី​ចែកចាយ​ដល់​អ្នក​ផ្សេង​ទៀត។ អ្នក​ខ្លះ​ច្រឡំ​ថា​ រឹង​មាំ​គឺជាមនុស្សមាន​កម្លាំង​ខ្លាំង​អស្ចារ្យ​ មាន​ចំណេះដឹង​ខ្ពស់​លើស​គេ​ ឬ​ល្អ​ជាង​គេទៅវិញ។

មេដឹកនាំ​ល្អ​ គឺ​រឹងមាំ​ពី​ខាងក្នុង ​ទន់ភ្លន់​ពី​ខាងក្រៅ ​ចេះ​ដាក់​ខ្លួន​ជាមួយ​កូនចៅ​ឬ​អ្នក​ជុំវិញជានិច្ច។

២ រៀន​ធ្វើ​ចិត្ត​ល្អ​តែ​មិន​ទន់ខ្សោយ

យើង​មិនត្រូវ​ច្រឡំភាព​ទន់ខ្សោយ​ដូចគ្នា​ នឹង​សេចក្ដី​សប្បុរស​ឡើយ។ សេចក្ដី​សប្បុរស​ចិត្តល្អ​ គឺ​មិន​បាន​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​ទេ។ វា​ជា​កម្លាំង​ជាក់លាក់​មួយ​ប្រភេទ។ យើង​ត្រូវ​តែ​មាន​ចិត្តសប្បុរស​ ដើម្បី​ប្រាប់​ការ​ពិត​ដល់​នរណា​ម្នាក់។ យើង​ត្រូវ​តែ​មាន​ចិត្តសប្បុរស​ និង​មាន​ការ​ពិចារណា​គ្រប់គ្រាន់​ ដើម្បី​ដាក់​វា​នៅ​លើ​បន្ទាត់មួយនៃភាពត្រឹមត្រូវ។

អ្នកដឹកនាំរូបណា ក៏ត្រូវរៀននិងមានជានិច្ចដែរ។

៣ រៀនធ្វើចិត្តឲ្យ​ក្លាហាន ​ប៉ុន្តែ​មិន​ត្រូវ​កាច​ហួសហេតុ​ពេក

ដើម្បី​បង្កើត​ឥទ្ធិពល ​មេដឹកនាំត្រូវក្លាហាន​ ហ៊ានដើរកាត់​​ ហ៊ាន​និយាយ​ចំៗ​នៅ​ចំពោះមុខ​ក្រុម​ខ្លួនឯង។ ជា​ពិសេស​មេដឹកនាំ​ត្រូវតែមានឆន្ទៈខ្ពស់ ក្នុងការចាប់​យក​ព្រួញ​ដំបូង​ ដោះស្រាយ​បញ្ហា​ដំបូង ​រក​ឃើញ​សញ្ញា​ដំបូង​នៃ​បញ្ហា​នោះ។ ត្រូចងចាំថា​ មេដឹកនាំក៏ដោយ អ្នកណាក៏ដោយ បើអ្នកមិនចេះចាប់​​យក​ឱកាស​ ​ អ្នកនឹងស្ដាយ។ ព្រោះ​វា​មិនមែន​ចេះ​តែ​មាន​ឲ្យ​អ្នក​ចាប់​បាន​រហូត​ឡើយ។

៤ រៀន​ដាក់​ខ្លួន​ដាក់​កាយ​អោន​ទាប ​មិន​បាច់​ខ្មាស

អ្នកមិនអាចឈានទៅដល់​ចំណុច​ខ្ពស់​បានទេ ​ប្រសិន​បើ​គ្មាន​ការ​លះបង់​អ្វី​ម៉្យាង។ មនុស្ស​ខ្លះ​យល់​ច្រឡំ​ចំពោះ​​​ការ​ដាក់​ខ្លួនទាប ​គឺដូចបន្ទាបខ្លួន​ទៅ​រកកូនចៅ​ក្រោម​បង្គាប់​ចឹង​ដែរ។ ប៉ុន្តែ​ការ​បន្ទាប​ខ្លួន ​គឺ​ជា​គុណធម៌​មួយ ហើយ​ភាព​ខ្មាសអៀន​គឺ​ជា​ជំងឺវិញទេ។

៥ រៀន​មាន​មោទនភាព ​តែ​មិន​ក្រអឺតក្រទម

មេដឹកនាំ​ត្រូវការ​មោទនភាព​ ដើម្បី​បង្កើត​មហិច្ឆតា ឬ​ចំពោះ​បុព្វហេតុ​មួយ​ក្នុង​ការ​សម្រេច​បាន។ ប៉ុន្តែ​គន្លឹះ​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​ល្អ​ គឺ​ត្រូវ​មាន​មោទនភាព​ដោយ​មិន​ក្រអឺតក្រទម។ ភាព​ក្រអឺតក្រទម​ដូច​បង្ហាញ​ពី​ភាព​ល្ងង់ខ្លៅ មេដឹកនាំ​ពុំគួរ​មាន​ជាប់​ខ្លួន​ឡើយ។

៦ រៀន​បង្កើត​ការ​លេង​សើច ​តែ​មិន​ហួសហេតុ

ក្នុង​ភាពជា​អ្នកដឹកនាំ​ យើង​រៀន​លេង ​រៀន​ញញឹម​ដាក់​គ្នា​ កុំ​ចង់​ចិញ្ចើម​ជ្រួញ​មុខ​មិន​រីក។ វា​មិន​ជា​បញ្ហា​ឡើយ​ គ្រាន់​តែ​សើច​ឬ​ញញឹម​ដាក់​ក្រុម​នោះ ​គ្រាន់​តែ​កុំ​លេង​ហួសពេក​ឬ​លើស​ពេក។

៧ រៀន​ដោះស្រាយ​តាម​ការ​ពិត

ដោះស្រាយ​តាម​ការ​ពិត ​គឺ​ដូច​ជួយ​សង្គ្រោះ​ខ្លួនឯង​ចេញពីពី​ភាព​ច្របូកច្របល់​ ឬ​ភាព​រញ៉េរញ៉ៃ។ ការ​ពិត​នឹង​បញ្ជាក់​គ្រប់យ៉ាង​ ឲ្យ​តែ​យើង​ដោះស្រាយ​វា​ដោយ​សន្តិវិធី​ និង​ប្រកាន់​ភាព​ត្រឹមត្រូវ​ជាប់ជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គិត ៣ ចំណុចនេះសិន មុនដាក់ពាក្យលាឈប់ពីការងារបច្ចុប្បន្ន

ចុចអាន៖កំពូលជំនាញទន់ទាំងនេះ ដាក់ពាក្យកន្លែងណាក៏គេសួររក (ចាំបាច់)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម