KPT+
ចៅហ្វាយរូបណាដែលនិយាយពាក្យទាំងនេះ មិនទាន់សក្ដិសមនឹងតួនាទីនៅឡើយ
«ខ្ញុំហត់នឹងរឿងកំប៉ិកកំប៉ុកអស់ហ្នឹងណាស់!»« ខ្ញុំគ្មានពេលសម្រាប់រឿងល្អិតល្អោចអស់ហ្នឹងទេ!»
ពេលខ្លះសូម្បីតែអ្នកគ្រប់គ្រងល្អបំផុត ក៏អស់ទឹកចិត្តបាន ចូរចងចាំថា អ្នកអាចប្រាប់ថាហត់នឿយ តែអ្នកកុំត្អូញត្អែរ បន្ទោសបង្អាប់ ឲ្យសោះ។ បើអ្នកមិនទាន់ត្រៀមលក្ខណៈ អ្នកកុំទាន់ចង់ដឹកនាំ ឬគ្រប់គ្រងអ្នកដទៃ។
ចុះនិយាយបែបណាវិញ?

នៅគ្រប់ពេលវេលានៃជីវិតមេដឹកនាំម្នាក់ៗ គេត្រូវចំណាយជាមួយ ពេលវេលានៃការច្នៃប្រឌិត បង្កើតទំនុកចិត្តនិងដើម្បីលើកទឹកចិត្តបុគ្គលិក។ នេះគឺជាបច្ចេកទេសលើកទឹកចិត្ត មួយចំនួនដែលអ្នកអាចសាកល្បងជាមួយនិយោជិករបស់អ្នក៖
១ ឲ្យពួកគេដឹងថា អ្នកទុកចិត្តពួកគេ
បើឲ្យពួកគេទទួលអារម្មណ៍ថាអ្នកទុកចិត្តនិលើពួកគេ ការបំពេញការងារនិងអាចរួចឆាប់ជាងការគិត។ ទំនុកចិត្តអាចដើរបានយូរជាងពាក្យបញ្ជោរ ហើយពួកគេកម្រនឹងធ្វើឲ្យអ្នកខកចិត្ត។ តួនាទីអ្នកគឺ បង្កើតគោលដៅតូចៗ ដើម្បីរក្សាមនុស្សឲ្យសកម្មហើយទទួលបានលទ្ធផលជានិច្ច។កុំបង្កើតការស្រមៃដែលធំពេកបានត្រឹមនិយាយ មិនឃើញស្រមោលអ្វី។ពួកគេចង់ឃើញថា គោលដៅរបស់អ្នក គឺប្រាកដនិយមហើយមនុស្សគ្រប់គ្នា ទទួលបានអត្ថប្រយោជន៍ពីការខិតខំ ឃើញពិតៗនឹងភ្នែក។
២ ស្តាប់ក្តីស្រមៃ

លើកទឹកចិត្តបុគ្គលិកដោយចង់ដឹងនិងយកចិត្តទុកដាក់ពីគោលបំណងដល់ពួកគេ។ ពេលយល់ពីចក្ខុវិស័យជីវិតម្នាក់ៗ យើងអាចបញ្ចូលលទ្ធផលនៃទស្សនវិស័យក្រុមហ៊ុន ត្រូវរ៉ូវជាមួយការស្រមៃទំាងនោះ ដែលកាន់តែជុំរុញប្រតិបត្តិបានកាន់តែខ្លាំងក្លាថែមទៀត។
៣ លើកកម្ពស់តម្លាភាព
ចូរបើកចំហជាមួយនិយោជិកអំពីអ្វីដែលកំពុងកើតឡើង ហើយមនុស្សគ្រប់គ្នាមានឱកាសសួរសំណួរនិងផ្តល់យោបល់។ បុគ្គលិកនឹងមានអារម្មណ៍ថា បានរួមបញ្ចូលនៅក្នុងការសម្រេចចិត្តធំ ៗ និងប្តេជ្ញាចិត្តចំពោះទិសដៅដែលក្រុមហ៊ុន ដែលប្រការនេះបានជួយទ្រទ្រង់ការលើកទឹកចិត្តនិងបង្កើនភាពស្មោះត្រង់និងមោទនភាពចំពោះក្រុមហ៊ុន ក្នុងបេះដូងខ្យល់ដង្ហើមរបស់ពួកគេ ។
៤ កុំត្អូញត្អែរ
រអ៊ូរទំាត្អូញត្អែរ ដង្ហើមធំ ជារោគសញ្ញានៃវិបត្តិផ្លូវចិត្ត។ បើទឹកចិត្តអ្នកមិនទាន់ភ្លឺស្វាង កុំទាន់ចង់មកគ្រប់គ្រងអ្នកដទៃ វាគ្មានអ្វីក្រៅតែអំពីចម្លងជម្ងឺនេះដល់ក្រុមទំាងមូលតែម្តង៕
ប្រែសម្រួល៖ស្រស់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


