Connect with us

អាជីព

មិត្ត​រួម​ការងារ​ប្រភេទ​នេះ កុំ​យកខ្លួនបៀត​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​ខាត​បង់​ដោយ​សារ​គេ !

បានផុស

នៅ

គ្នា​យើងមួយចំនួនដែលមានអាកប្បកិរិយាមិនល្អ គឺដោយសារតែពួកគេមិនចេះស្រឡាញ់ និង​មិន​យល់​ពី​តម្លៃ​នៃ​ការ​គោរពខ្លួនឯង ព្រមទាំងអ្នកដទៃ។

អ្នក​ជំនាញ​ចិត្តសាស្ត្រ និង​ជា​វេជ្ជបណ្ឌិត​ចូល​និវត្តន៍ លោក Greg Baer ដែល​ក្រោយ​មក​ចំណាយ​ជីវិត​ចុងក្រោយ​ក្នុង​ការ​តាក់តែង​និពន្ធ​ជាមួយ​សៀវភៅចំនួន ១៧ ក្បាល ដែល​ជា​ស្នាដៃ​ចេញ​ពី​ក្ដី​ស្រឡាញ់ ក៏​បាន​សរសេរ​អត្ថបទ​មួយ​ចុះផ្សាយ​នៅ​ទំព័រ​ទស្សនវដ្តី Forbes ដោយ​បង្ហាញ​ថា មនុស្ស​ឃ្លាន​អំណាច និង​បង្កសង្គ្រាមខ្លាំង អាចបំផ្លាញកន្លែងធ្វើការ និង​វិជ្ជាជីវៈ​យើង​ទាំង​មូល​បាន​ប្រសិន​យើង​មាន​ការ​ធ្វេស​ប្រហែស​ជា​មនុស្ស​ប្រភេទ​នេះ។

បណ្ឌិត Baer មានប្រសាសន៍ថា កង្វះ​សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្សម្នា ជា​ពិសេស​អ្នក​ដែល​មាន​ភាព​អត្មានិយម និងសាហាវស្រេកឃ្លាន​តួនាទី​ហួសហេតុ ជា​ហេតុ​បង្ក​ឥទ្ធិពល​អវិជ្ជមាន​ប៉ះពាល់​ទៅ​លើ​មិត្ត​រួមការងារ​ដទៃទៀត។

ប្រភេទ​មិត្ត​រួម​ការងារ​ទាំង​នេះ យើងអាចសម្គាល់តាមរយៈចំណុចខាងក្រោម៖

១- អាកប្បកិរិយា​ការងារ​បង្កជម្លោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីកំណត់ឥរិយាបទរំលោភ​អំណាច​រំខានដល់បុគ្គលិកស្មោះត្រង់ដទៃ និង​បង្វែរ​កន្លែង​ធ្វើការ​ឲ្យ​ទៅ​ជា​សមរភូមិ មាន​សម្ពាធ និង​ភាព​ភ័យខ្លាច​នោះ បណ្ឌិត Baer ពន្យល់​ថា មិត្តរួម​ការងារ​អស់​នោះ ចូលចិត្ត​រាយការណ៍​មិន​ល្អ​អំពី​មិត្ត​ដទៃ​ទៀតនៅពីក្រោយខ្នង មិន​ទទួល​ស្គាល់​លទ្ធផល​ការងារ​អ្នក​ផ្សេង​ដែល​ធ្វើ​បាន​ល្អ ឈាន​ដល់​រកវិធីរារាំងថែមទៀត។

២- រារាំង​ព័ត៌មាន​ពិត ប្រឌិត​ដំណឹង​ចចាមអារ៉ាម

ពួកគេរវល់ជាមួយការបង្កើតព័ត៌មានចចាមអារ៉ាម ដើម្បីលុបបំបាត់ការពិត។ វេជ្ជបណ្ឌិត Baer សរសេរថា ការគ្រប់គ្រងការសន្ទនាសម្ងាត់ចេញពីមាត់មិត្តរួមការងារ នោះពិបាក​អនុវត្តិ​ជាមួយ «មនុស្ស​បំពុល»ណាស់ ពួកគេមិនខ្វះរឿងប្រឌិតទេ។

៣- រំលោភសិទ្ធិអំណាច

មនុស្ស​បំពុល​ទាំងនោះ ភាគច្រើនបំពានសិទ្ធិអំណាច ហួសដែនសមត្ថកិច្ចរបស់ខ្លួន ហើយ​ភាគច្រើន ធ្វើអ្វី​លាក់​បំពួន​មិនចេញមុខមាត់ទេ។ ពួកគេបំភិតបំភ័យអ្នកដែលតូចជាង និង​វាយប្រហារ​អ្នក​ស្មើគ្នា ចុងក្រោយចង់ផ្តួលអ្នកធំជាងខ្លួនថែមទៀត។

៤- រារាំងការច្នៃប្រឌិត

យើងអាចសម្គាល់មិត្តរួមការងារប្រភេទទាំងនោះបានត្រង់ចំណុច គេរារាំងអ្នកពូកែៗ ដែល​មិនមែន​ជា​បនភឿន​របស់ខ្លួន ហើយដាក់អ្នកទាំងនោះមួយដុំ បំបិទឱកាស បំបិទ​លទ្ធផល​ចោល។

៥- យកជើងរាទឹក

លោកវេជ្ជបណ្ឌិត Baer មានប្រសាសន៍ថា មនុស្សដែលនិយមរាំងស្ទះដំណើរការនានា មិន​ឲ្យ​រលូន តាមពិត ដោយសារ​មាន​ភាព​ច្រណែន និង​ចង់​ក្ដោបក្ដាប់​គ្រប់យ៉ាង​មក​ខាង​ខ្លួន មិន​គិត​ពី​ប្រយោជន៍​ជារួម​អ្វីឡើយ។ ពួកគេ​គិត​តែ​ពីខ្លួនឯង ហើយ​កម្រ​ខ្វល់​អំពី​អ្នកដទៃ ឬ​សុខុមាលភាព​ក្រុមហ៊ុន​ទាំង​មូល​ណាស់។

៦- គ្មាន​វិជ្ជាជីវៈ

មនុស្សទាំងនោះភាគច្រើនមិនគោរពក្រមសីលធម៌វិជ្ជាជីៈទេ ហើយចូលចិត្តដោះស្រាយជីវិត តាម​វិធីសាស្ត្រ សង្គ្រាម​ចម្បាំង។ មានមនុស្សបែបនេះនៅទីណា ទីនោះ​កម្រ​បាន​ស្ងប់សុខ​រហូត​ដល់ ខាត​បង់​លិចលង់​ខ្លាំង ទើប​ជន​នោះ​អាច​ចាកចេញ ពេល​លែង​មាន​ប្រយោជន៍​សម្រាប់​គេ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ INC.

ចុចអាន៖សម្គាល់មើល តើប្តីប្រពន្ធយើងកំពុងកើត Depression ដែរ?

ចុចអាន៖រវាង​វិជ្ជាជីវៈ​និង​អាជីព​មាន​ភាព​ខុស​គ្នា​ម៉េច​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម