អាជីព
មានអារម្មណ៍ថា មេដឹកនាំមានចរិតលំអៀង
ភាពលំអៀងនិងយុត្តិធម៌ជាវិញ្ញាសាពិបាកមួយសម្រាប់អ្នកដឹកនាំទូទៅ ព្រោះមិនថា គាត់ជាចៅហ្វាយនាយដ៏អស្ចារ្យបំផុត ក៏អាចត្រូវអ្នកណាម្នាក់មើលឃើញថាអយុត្តិធម៌ដែរ។
នយោបាយការងារ និងឋានានុក្រមសាជីវកម្មពេលខ្លះអាចបង្ហាញនូវរូបភាពអយុត្តិធម៌ ហើយជាការពិតធ្វើឱ្យមានការខកចិត្តសម្រាប់មនុស្សខ្លះ តែបែរជាពេញចិត្តសម្រាប់មនុស្សខ្លះអាស្រ័យតាមការយល់ឃើញរបស់ពួកគេ។

ចំណែកការដោះស្រាយជាមួយបញ្ហានេះ ត្រូវការយកមនុស្សដែលមានសុខភាពផ្លូវចិត្តរឹងមាំមកជួយ ចំណែកបើបុគ្គលិកដែលគិតបែបនោះ គួរតែសង្កេតមើលដែរថាតើខ្លួនគេនោះមានបញ្ហាច្រណែន ជាផលនៃគំនិតអវិជ្ជមាន ឬថៅកែពិតជាកំពុងលំអៀងព្រោះស្រលាញ់ឬស្អប់។
ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុនចំនួន ២០០០ នាក់បានបង្ហាញថា ៤៩ ភាគរយនៃបុគ្គលឈប់ពីការងារដោយសារតែអ្នកគ្រប់គ្រងរបស់ពួកគេ ហើយ ២៤ ភាគរយទៀតធ្លាប់មានសុបិនអាក្រក់ដោយសារអ្នកគ្រប់គ្រងរបស់ពួកគេលំអៀង និងរំខានដំណេករបស់ពួកគេដោយសម្តីឬឥរិយាបថដ៏ឈឺចាប់។
ការសិក្សាក៏បានបង្ហាញថាអ្នកចូលរួម ២៦ ភាគរយបានស្វែងរកការគាំទ្រផ្នែកសុខភាពផ្លូវចិត្តហើយ ១៩ ភាគរយទៀតបានស្នើសុំផ្លាស់ប្តូរក្រុម។

លោក អេលលី ហ្គ្រីនអ្នកជំនាញខាងធនធានមនុស្ស បាននិយាយថាក្នុងចំណោម កម្មករ និយោជិកដែលមានទុក្ខកង្វល់ពីភាពលំអៀង មាន៥ ភាគរយ ដែលមានបញ្ហាតាមសម្គាល់អ្នកគ្រប់គ្រងស្រង់រកកំហុសគាត់ ជាជាងប្រឹងបង្កើនសមត្ថភាពខ្លួន។
ដើម្បីដោះស្រាយស្ថានការណ៍នេះ ក្រុមហ៊ុនគួរតែបង្រៀនជំនាញទន់សំខាន់ៗ និងជាបន្តបន្ទាប់ដល់បុគ្គលិករួមមាន៖
១ កុំប្រៀបធៀប

ក្នុងនាមជានិយោជិក កុំបន្ទោសខ្លួនឯង កុំតាមសម្គាល់អ្នកដទៃ ហើយកុំចាត់ថ្នាក់វាយតម្លៃអ្វីៗដោយស្វ័យប្រវត្តិ ព្រោះថៅកែនិងអ្នកជាមនុស្សដូចគ្នា មិនអាចគិតអ្វីបានល្អឥតខ្ចោះហើយក៏មិនយល់ពីអារម្មណ៍មនុស្សគ្រប់គ្នាបានល្អម៉ត់ចត់គ្រប់ពេលឡើយ។ អ្វីដែលយើងអាចធ្វើបាន និងល្អបំផុត ក្នុងនាមមិត្តរួមការងារនិងជានិយោជិក គឺធ្វើការងារខ្លួនឱ្យបានល្អហើយពេលនោះប្រសិនឱកាសខាងក្នុងមិនមានសម្រាប់យើង ឱកាសខាងក្រៅនឹងស្វាគមន៍យើង។ ការប្រៀបធៀបដោយបង្អន់ល្បឿនខ្លួនឯង ជាការសម្លាប់អនាគតនៃអាជីពខ្លួនដោយអវិជ្ជមាន។
២ ផ្ដោតអារម្មណ៍
មេដឹកនាំ អ្នកគ្រាន់តែជាអ្នករួមការងារដែលមានឋានៈនិងការទទួលខុសត្រូវខ្ពស់ជាង មិនមែនជាឪពុកម្តាយទេ ពួកគេមិនមានកាតាព្វកិច្ចចិញ្ចឹមបីបាច់គ្រប់គ្នាឡើយ ព្រោះបុគ្គលិកជាមនុស្សធំ ហើយពួកគេគួរអាចបំពេញតួនាទីបានដោយគ្មានការគ្រប់គ្រង ដោយឯករាជ្យ និងដោយវិធីដែលអាចលើកទឹកចិត្តខ្លួនឯងបានច្រើន កម្ចាត់គំនិតអវិជ្ជមាន។

៣ និយាយគ្នាដោយចំហរ
ទោះបីជារឿងនេះមើលទៅដូចជាគួរឱ្យខ្លាចក៏ដោយ សូមបង្រៀនមនុស្សឱ្យលើកឡើងពីអ្វីដែលពួកគេចង់បាន ឬសាកសួរបំភ្លឺ ពីអ្វីដែលពួកគេគិត ។ មានការសន្ទនាច្រើនត្រង់ទៅត្រង់មកនៅអង្គភាពគឺជាគោលដៅដោះស្រាយបញ្ហាផង ជាមួយនឹងការសម្គាល់សុខភាពផ្លូវចិត្តភាគីទាំងសងផងបានល្អផង។
៤ ធ្វើចិត្តទូលាយ

ពេលខ្លះថៅកែពិបាកក្នុងការប្រាប់ត្រង់ៗថា អ្នកជាមនុស្សចិត្តចង្អៀត ចំណែកម្នាក់ទៀត ឱកាសមិនល្អក៏ព្រមសាក ឱកាសល្អក៏សក្តិសម។ ពេលខ្លះអ្នកជាមនុស្សប្រភេទណា យើងមិនធ្លាប់សម្លឹងខ្លួនឯងពីរង្វង់ខាងក្រៅឃើញទេ ព្រោះយើងតែងការពារខ្លួនយើង។ ពេលយើងលោភតែជាមួយពេលវេលាមាសហើយសមរភូមិពិបាកយើងមិនហ៊ានលះបង់យើងនិយាយតែពីរឿងលុយនិងលាភ តើអ្នកណាចង់ផ្តល់ឱកាសឱ្យយើង ហើយអ្នកណាសន្យាថាយើងនឹងមិនកេងចំណេញលើឱកាសនោះទៅអនាគត៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ ៤ប្រការ ដែលចៅហ្វាយនាយល្អមិនគួរធ្វើចំពោះបុគ្គលិក
ចុចអាន៖ ចៅហ្វាយពេញចិត្តការងារ ឬមានចិត្តស្នេហា មើលម៉េចដឹង?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ