Connect with us

អាជីព

ពេលចៅហ្វាយធ្វើខុស!

បានផុស

នៅ

យើងដឹងថា ចៅហ្វាយធ្វើខុស ប៉ុន្តែអ្នកដែលក្លាហានប្រាប់គាត់ មាន ០.០០០០០១ ភាគរយ។ មូលហេតុគឺ ៖

១. ថៅកែ​នោះ​ប្រហែល​ជា​មនុស្ស​ដែល​មាន​លុយ​ជួល​យើង​ ហើយ​គេ​មិនមែន​ជួល​ឲ្យ​មក​រក​កំហុស​គេ​ទេ

២. ខ្ជិល! បើ​រលំ ក៏​ក្រុមហ៊ុន​គាត់ ទៅ​ទាស់​នឹង​គាត់​ធ្វើអី!

៣. ច្បាប់​ចាស់​គឺអ្នក​ក្រោម​បង្គាប់ តែងតែ​ខុស

៤. មាន​គេ​មុន​ធ្លាប់​ត្រូវ​គុំ​ស្អប់​ ដល់​ដើរ​ចេញ​ខ្លួនឯង ដោយសារ​ប្រាប់​មេ​ថា​គាត់​ខុស

៥. ឡេមឡឺម​យក​សុខ​មិន​ចង់?

ដូច្នេះ​តើ​ការ​ប្រថុយ​ប្រាប់​មេដឹកនាំ​អំពី​កំហុស​របស់​ពួកគេ បង្ហាញ​ថា យើង​ជាមនុស្ស​បង្ករឿង ឬ​កំពុង​ខាំ​អណ្ដាត​សម្លាប់​ខ្លួនឯង​ចាកចេញ​ពី​ក្រុមហ៊ុន​នោះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​ពិចារណា​លើ​ហេតុផល​ទាំងនេះ ៖

១. ប្រសិន​បើ​សុខុមាលភាព​របស់​អង្គភាព និង​សុចរិត​ភាព​ផ្ទាល់ខ្លួន​សំខាន់​ ត្រូវ​យក​ឈ្នះ​ការ​ភ័យខ្លាច ហើយ​ជម្រាប​គាត់​ត្រង់ៗ។ អារម្មណ៍​ថាខុស​ពី​គេឯង និង​ប្រថុយប្រថាន ​វា​អាច​ប្រឆាំង​នឹង​វប្បធម៌​ការិយាល័យ​បែប​អែបអប ប៉ុន្តែ​វា​មាន​ភាព​ថ្លៃថ្នូរ និង​ជា​លក្ខណៈ​មនុស្ស​ជំនាញ តែងតែ​ធ្វើ​ដោយ​ស្មោះសរ​ជាមួយ​មេកោយ​ខ្លួន។ វា​អាច​ពេល​ខ្លះ ដូច​មេទ័ព​ត្រូវ​អូស​យក​ទៅ​ប្រហារ​ជីវិត ក្នុង​រឿង​សាមកុក តែ​នៅសង្គមនេះ មិនដល់ស្លាប់ទេ ចំណែក​លទ្ធផល​គឺ​ជួយ​ចៅហ្វាយ​ឲ្យ​ធ្វើអ្វីៗ​បាន​ត្រឹមត្រូវ​ឡើងវិញ ចៀសវាង​លង់​ខ្លាំង​ទៅៗ ខាតបង់​ជ្រៅ​ឡើងៗ។

អាច​ជា​ការពិបាក ក្នុង​ការ​ទស្សន៍ទាយ​ថា​ តើ​ចៅហ្វាយ​នឹង​មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ការ​ប្រាប់​ថា គាត់​ខុស។ អាច​ជា​ការ​មិន​អើពើ​ ដែល​បុគ្គលិក​ផ្សេង​ទុក​និយាយ​ដើម​គាត់​លេង​ជាយូរមក​ហើយ ចួន​គាត់​ក៏​ដឹង​ខ្លួន ​ចួន​កំពុង​កែខ្លួន និង​ចួន​មិន​ដឹងសោះ។ ត្រូវ​ចាំ​ថាមេដឹកនាំ​ខ្លះ​រំពឹង​ថា នឹង​មាន​បុគ្គលិក​ប្រភេទ​អ្នក មក​ដល់​នៅ​ថ្ងៃ​ណាមួយ ហើយ​គាត់​ធុញ​ពេក​ហើយ ចំពោះ​មនុស្ស​ឡេមឡឺម​ជុំវិញ​គាត់ គ្រាន់​តែ​គាត់​ខ្ជិល​និយាយ​ដែរ។

គន្លឹះ​សំខាន់​គឺ ធ្វើ​ការងារ​នេះ​តាម​វិធី​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​គាត់ «បាក់មុខមាត់»។

យ៉ាងណាមិញ​ គ្មាន​នរណា​ម្នាក់សប្បាយចិត្ត ពេល​ត្រូវ​គេ​មក​ប្រាប់​ថាខុស​ឡើយ ឬ​អាច​ «ប្រដៅ»គាត់ គាត់​នឹង​គុំ​ខឹង អន់ចិត្ត​ ។ គ្រប់គ្នា​មាន​កំហុស។ កំហុស​តូចតាច​ទាត់​ចោល ព្រោះ​យើង​ចៀស​វា​មិន​រួច​ទេ ។​ បើនឹង​និយាយ និយាយ​តែ​កំហុស​ធំ​ដែល​ពិបាក​រីកចម្រើន​ទាំងអស់​គ្នា ។

គ្រាន់​តែ​ចងចាំ​នូវ​គន្លឹះ​ទាំងប៉ុន្មាន​ខាងក្រោម​នេះ៖

. ធ្វើ​កិច្ចការ​របស់​ខ្លួន​ល្អ​សិន

ត្រូវ​តែ​ប្រាកដថា ថៅកែ​ទំនង​ជាអាចទទួលព័ត៌មានតែពីបុគ្គលិកល្អទេ កុំ​អង្គុយ​ទំនេរ​និយាយ​តែ​កំហុស​គាត់ ការងារ​ខ្លួន​មិន​បាន​អី​នៅ​ឡើយ។

. ត្រូវ​បង្កើត​ដំណោះស្រាយ

កុំ​និយាយ​កំហុស​មេ ដោយមិននាំមកជូនគាត់នូវដំណោះស្រាយផង។ យ៉ាងហោចណាស់​ត្រូវ​មាន​ផ្លូវ​មួយ​ដែល​អាច​ឲ្យ​គាត់​ងក់ក្បាល​ធ្វើ។

. មាន​ភស្តុតាង

ចង់​និយាយ​ពី​បញ្ហា ឬ​កំហុស​ការងារ​អ្នកណា​ម្នាក់ កុំ​ស្រមើស្រមៃ​មក​និយាយ​ត្រូវ​មាន​ទឡ្ហីករណ៍​គាំទ្រ​ជាមួយ​ទិន្នន័យ លេខ​អក្សរ​ច្បាស់ៗ។

. កុំ​និយាយ​គ្រាន់​តែ​ចង់​ប្រឆាំង

ចរិត​ប្រឆាំង​អគតិ និងអ​វិជ្ជមាន អាច​នឹងធ្វើ​ឲ្យ​បញ្ហាកាន់តែអាក្រក់ទៅៗ អាច​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ចៅហ្វាយ​ថែម​ទាំង​នាំ​បញ្ហា​ល្អក់កករ​ដល់​គាត់។

៥. រក​ពេល​វេលា​ត្រឹមត្រូវ

ការ​ជ្រើសរើសពេលវេលាដែលត្រឹមត្រូវដើម្បីពិភាក្សានឹងចៅហ្វាយនាយ ពីបញ្ហា​ឬកំហុស​របស់​គាត់ ​មិនមែន​ចេះ​តែ​និយាយ​មុខ​គេ​ឯង​ទេ។ ការឈានចូល official មេរបស់​យើង ជាមួយនឹង​បញ្ជី​វិជ្ជមាន​មិនដែល​ទទួល​បា​នការ​ស្វាគមន៍​យ៉ាង​កក់ក្តៅទេ នេះជារឿងធម្មតា គួរនាំមកនូវលទ្ធផល​ឬ​ដំណឹង​ល្អមួយ​ពីរ​សិន សឹម​លើកបញ្ហាដេលមានដំណោះស្រាយ មក​ភ្ជាប់​ឲ្យ​​ទំនង​ជា​ដំណើរការ​ល្អ ចៅហ្វាយ​អាច​ផ្ដល់​ការ​យកចិត្តទុកដាក់ស្តាប់។

៦. បង្ហាញ​ការគោរព និង​សុភាព​រាបសា

នៅពេលនិយាយជាមួយចៅហ្វាយជាឯកជន ជាវិធីល្អបំផុត ព្រោះការធ្វើ​ឲ្យ​ពួកគេខ្មាសអ្នកដទៃ នឹង​ធ្វើ​ឲ្យ​គេបំពានកំហុសតែម្តង មិនត្រឹមមិនកែខ្លួន ថែមទាំង​ចង់ខឹងឬស្អប់យើងវិញ។

ប្រសិនបើវាជា​ស្ថានភាព​កំហុសនោះបន្ទាន់​និង​អាសន្ន ហើយ​ការនិយាយជា​លក្ខណៈឯកជនមិនមាន​ពេលទេ សូមលើកបញ្ហាដោយការគោរពនិងតាមរបៀបដែលមិនប្រឆាំង ផ្តល់ការពន្យល់​មួយៗ នឹង​នរ​ជាលក្ខណៈវិជ្ជាជីវៈ។

ចាប់ផ្តើមដោយសុំការ​អនុញ្ញាត និងចរិតបើកចំហ​ដោយសុចរិត ដើម្បី​ពិភាក្សាអំពី​បញ្ហាលំបាក​មួយ​មាន​លក្ខណៈ​បន្ទាន់។

ចាំបាច់​ណាស់​ក្នុង​​ការរក្សាភាពជាអ្នកជំនាញ និងផ្តោតលើសិល្បៈនៃការគោរពគ្នា​ក្នុង​ការ​សន្ទនា។ បើ​ទោះបីជាអ្នកត្រូវបានគេលើកទឹកចិត្ត​ឲ្យនិយាយស្តីដោយចំហក្តី តែ​គួររើសយក​តែ​រឿង​ណា​ដែល​ផ្ដល់​ផល​ប្រយោជន៍​មិនមែន​ផ្ទាល់ខ្លួន តែ​របស់ក្រុមហ៊ុនយើងទាំងមូល៕

អត្ថបទ ៖ លីណា

ចុចអាន៖ភាពខុសគ្នារវាងបុគ្គលិកបញ្ចេញមតិ និងបុគ្គលិក Yes/OK

ចុចអាន៖វិធី ៥ យ៉ាង រៀនគ្រប់គ្រងជីវិត ប្រសិនបើត្រូវបាត់បង់ការងារធ្វើភ្លាមៗដោយមិនបានត្រៀម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម