អាជីព
គន្លឹះធំៗ ៨ ដោះស្រាយបញ្ហា ជាមួយមេកោយគ្មានសមត្ថភាពដឹកនាំ ពូកែតែបង្គាប់បញ្ជា
នៅ ក្នុងបរិយាកាសការងារដ៏ល្អមួយ ប្រាកដជាមានអ្នកគ្រប់គ្រងដ៏អស្ចារ្យ ឬមេកោយ ដែលជួយបុគ្គលិកក្រាមបង្គាប់ ឲ្យជោគជ័យ ហើយពួកគេក៏មានអារម្មណ៍ថា ខ្លួនគេមានតម្លៃ និងមានមនុស្សពូកែនៅ ជុំវិញខ្លួន ។
ប៉ុន្តែគ្រប់យ៉ាង មិនមែនល្អដូចរឿងនិនាននោះទេ កន្លែងការងារ ត្រូវការមនុស្សមានគំនិតច្នៃប្រឌិត រហ័ស និងលេចធ្លោលើផ្នែកណាមួយ។ កត្តាទាំងនេះ អាចនឹងមានការប៉ះទង្គិចគ្នា ក្នុងបន្ទប់ប្រជុំ ឬកន្លែងណាមួយជាយថាហេតុ។ ទោះយ៉ាងណា មិនថាមានបញ្ហាធ្ងន់ធ្ងរ ការគ្រប់គ្រងកំហឹង និងរកដំណោះស្រាយសមស្រប មិនឲ្យភាគីណាអាក់អន់ចិត្ត គឺជារឿងល្អបំផុត។
១ ត្រូវប្រាកដថា អ្នកកំពុងដោះស្រាយជាមួយចៅហ្វាយបែបនោះពិតមែន
មុននឹងព្យាយាមដាក់កំហុស លើមេកោយដែលពូកែបង្គាប់បញ្ជា បុគ្គលិកខុសម៉ោងពេល ត្រូវប្រាកដថា យើងពិតជាកំពុងដោះស្រាយបញ្ហានេះ ដោយសន្តិវិធី ។ មិនមែនយកកំហឹង ការគុំគួនគាត់ មកដាក់កំហិត មកដោះស្រាយទេ។ សាកល្បងសង្កេតមើលគាត់ពីរបីថ្ងៃសិន ហើយព្យាយាមកត់សម្គាល់ពីអ្វីដែលគាត់ធ្វើបានល្អ ធៀបនឹងការងារមិនល្អរបស់គាត់។ នៅពេលគាត់កំពុងធ្វើអ្វីមួយអាក្រក់ មិនសមជាមេយើង ព្យាយាមស្រមៃមើលហេតុផល ដែលអាចអភ័យទោសឲ្យគាត់បាន ឬគិតថា ម្ដេចក៏រឿងនេះអាចកើតឡើងបាន។ តើវាពិតជាកំហុសរបស់គាត់មែន ឬក៏ជាអ្វីដែលនៅក្រៅការគ្រប់គ្រងរបស់គាត់ ?
២ លើកទឹកចិត្តការងារចៅហ្វាយសិន
ខណៈដែលយើងដឹងពីមូលហេតុ ដែលចៅហ្វាយធ្វើរឿងនោះ ចំពោះយើង ឬយកចិត្តទុកដាក់ចំពោះរឿងនោះ វានឹងងាយឲ្យយើងឆាប់ឃើញដំណោះស្រាយលឿន ជាពិសេស យើងក៏អាចដឹងពីរចនាប័ទ្មការគ្រប់គ្រងរបស់គាត់ដែរ។ ប្រសិនបើច្បាប់គ្រប់គ្រងតឹងរ៉ឹងពេក សូមព្យាយាមស្វែងយល់ និងលើកទឹកចិត្ត គិតវិជ្ជមានចំពោះគាត់។
៣ កុំឲ្យបញ្ហាល្អក់កករមកប៉ះពាល់ការងារឲ្យសោះ
មិនថាអត្តចរិតរបស់មេកោយអាក្រក់ប៉ុនណាទេ ចូរចៀសវាង កុំឲ្យបញ្ហានោះមកប៉ះពាល់ដល់ការងារឲ្យសោះ។ ត្រូវរក្សាលក្ខខណ្ឌការងារល្អជាមួយអ្នកដឹកនាំផ្សេងទៀត នៅ ក្នុងក្រុមហ៊ុន ហើយរក្សាការងារនៅ តែល្អដូចដើម។ កុំប្រព្រឹត្តិឲ្យសោះ រឿងមកធ្វើការយឺត ខ្ជិលច្រអូសឡើងមក ប្រើសំដីមិនល្អ។ ការធ្វើដូចនោះ ដូចធ្វើបាបខ្លួនឯងទេ ព្រោះធ្លាប់តែធ្វើការខ្លាំង តែប្រែជាមនុស្សផ្សេង ដោយសារតែបញ្ហាប៉ុណ្ណឹង!
៤ រៀនកំណត់ព្រំដែនអារម្មណ៍
អ្នកណាក៏ដូចអ្នកណា កាលបើធ្វើការជាមួយមនុស្សប្រើអារម្មណ៍ហួសហេតុ ប្រាកដជាធុញថប់ លែងចង់ធ្វើការឲ្យពួកគេ។ ប៉ុន្តែមិនថាយ៉ាងណា ប្រសិនបើមានបញ្ហាបែបនេះកើតឡើងពិតមែន ចូរចាកឆ្ងាយពីមេកោយមានចរិតបែបនោះមួយពេលសិន ឬបើគាត់និយាយអីតាមតែគាត់ទៅ។ ខណៈយើងដកឃ្លាចេញពីគាត់ យើងនឹងបានធូរស្បើយ ជាងនៅតទល់នាំមានជម្លោះខ្លាំង។
៥ ឈប់សន្មតថា ចៅហ្វាយដឹងអ្វីៗទាំងអស់
ជាអ្នកគ្រប់គ្រង មិនមែនមានន័យថា គាត់មានចម្លើយត្រឹមត្រូវគ្រប់ពេលវេលា ឬដឹងឮរឿងទាំងអស់នោះទេ។ មេកោយដែលស្ថិតក្នុងមុខតំណែងជាអ្នកមានអំណាច មិនមែនមានន័យថា គាត់ដឹងគ្រប់យ៉ាងនោះទេ ។ ឈប់សន្មតតែឯង ហើយស្មានៗថា គេខុស យើងត្រូវទៅ។
៦ ដើរតួជាអ្នកដឹកនាំខ្លួនឯងម្ដង
នៅពេលយើងដោះស្រាយ ជាមួយចៅហ្វាយនាយដែលគ្មានសមត្ថភាព ជួនកាលវាជាការល្អបំផុត ក្នុងការធ្វើការសម្រេចចិត្តអំពីភាពជាអ្នកដឹកនាំដោយខ្លួនឯង។ ប្រសិនបើយើងស្គាល់ខ្លួនឯងច្បាស់ ជាងអ្នកណា វាគ្មានហេតុផលណាដែលយើងមិនអាចបង្កើត និងបន្តទិសដៅ ដែលអ្នកដឹងថា អាចសម្រេចបានលទ្ធផលល្អសម្រាប់ក្រុមហ៊ុនទាំងមូល។ ប៉ុន្តែបើទោះជាអ្នកអាចសម្រេចលើកដាក់ការងារនោះ ឲ្យចេញលទ្ធផលក៏ដោយ ក៏មិនត្រូវមើលរំលងចៅហ្វាយដែរ។ ការគោរពអោនលំទោនមេកោយ គឺជារឿងល្អ នេះក៏បង្ហាញពីការសាងពិន្ទុសម្រាប់ខ្លួនឯងដែរទៅថ្ងៃមុខដែរ។
៧ ប្រើនិចនិចនិយាយដូចគូស្នេហ៍
នៅពេលបញ្ហាកាន់តែធំ ត្រូវប្រញាប់ដោះស្រាយការមិនចុះសម្រុងនេះ ដូចជាប្ដីប្រពន្ធ ។ វិធីនេះ គឺការប្រើសំដីផ្អែមនិយាយសម្រួលគ្នា រកហេតុផល និងមិនបង្អាប់គ្នា នាំតែមានបញ្ហាធំកើតឡើងក្នុងក្រុមហ៊ុននោះទេ។
៨ ចៀសវាងចៅហ្វាយ មានអត្តចរិតបែបនេះម្ដងទៀត
ពេលសំភាសន៍ជាមួយក្រុមហ៊ុនថ្មី ត្រូវធ្វើការស្រាវជ្រាវជាមុន ដើម្បីប្រាកដថា អ្នកមិនចូលទៅ ក្នុងស្ថាប័នដដែលៗជាមួយអ្នកគ្រប់គ្រង ដែលមិនសូវមានគំនិតល្អម្ដងទៀត។
សាកល្បងរាប់អានមិត្តថ្មីៗ ដោយការញ៉ាំកាហ្វេ ឬអាហារថ្ងៃត្រង់ជាមួយបុគ្គលិកម្នាក់ ឬច្រើននាក់នៅក្រុមហ៊ុនថ្មី។ ជាក់ស្តែង គោលបំណងរបស់អ្នក គឺដើម្បីរៀនព័ត៌មានទូទៅ អំពីក្រុមហ៊ុន និងវប្បធម៌របស់គេ។ ទោះជាយ៉ាងណាក៏ដោយ សូមប្រើឱកាសនេះ ដើម្បីស្វែងយល់ឲ្យបានច្រើន អំពីចៅហ្វាយនាយដែលមានសក្តានុពល តាមដែលអាចធ្វើបាន ។ រឿងទាំងអស់នេះ មិនគួរឲ្យភ័យខ្លាច ជាជាងរត់គេច មិនរកដំណោះស្រាយល្អៗនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សួរខ្លួនឯង ១០ សំណួរនេះសិន មុនសម្រេចចិត្តដើរចេញពីកន្លែងការងារសព្វថ្ងៃ
ចុចអាន៖ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង