អាជីព
ហេតុអ្វីត្រូវប្រុងប្រយ័ត្នមុនទទួលបុគ្គលិកដែលធ្លាប់បម្រើការឯក្រុមហ៊ុនដែលមានវប្បធម៌មិនល្អ
ចំនួនឆ្នាំ នៃបទពិសោធន៍ការងារ នឹងមិនមែនជាវិធានការគ្រប់គ្រាន់ដើម្បីយល់ពីសមត្ថភាពពិតក្នុងអាជីពបុគ្គលណាម្នាក់ទៀតទេ សម្រាប់អនាគតគេនឹងមើលលើកន្លែងធ្វើការចាស់ បរិស្ថាននិងវប្បធម៌ក្នុងបទពិសោធន៍ពីមុនច្រើនជាង។
អ្នកខ្លះមានសុខភាពផ្លូវចិត្តនិងការលូតលាស់អាជីពមិនល្អដោយសារនៅត្រាំត្រែងយូរពេកជាមួយបរិយាកាសមិនល្អ មនុស្សមិនល្អ ដើរតាមមេដឹកនាំមិនល្អ ហើយចាក់ឫស នូវជំនឿ ផ្នត់គំនិតមិនល្អ ជ្រៅពេកដល់ថ្នាក់បានផ្លាស់មកនៅកន្លែងថ្មីហើយ មិនត្រឹមតែមិនអាចកែខ្លួនបានថែមទំាងនាំបញ្ហាបន្ថែមដូចពាក្យមួយគេនិយាយថា បរិយាកាសល្អមិនងាយកសាង ខណៈការបំពុលលឿនជាង។
ជាការពិតណាស់ មនុស្សគ្រប់រូបមានទស្សនៈផ្ទាល់ខ្លួន និងតែងតែទទួលបានឱកាសកែខ្លួនមួយ ប៉ុន្តែដែលនិយោជកភាគច្រើនមិនហ៊ានទទួលយកមនុស្សមកពីបរិយស្ថានការងារមិនល្អព្រោះ៖
១ ប្រសិនគេនៅទីនោះយូរគេទំនងជាចេះបត់បែនសម្របជាមួយមនុស្សមិនល្អ

ជាទូទៅ កន្លែងមិនល្អបុគ្គលិកល្អមិនចេះនៅឡើយ។ នេះជាចម្លើយប្រាប់ជាស្រេចហើយថាហេតុអ្វីគេនៅទីនោះបានយូរ ឬមួយគេត្រូវរ៉ូវជាវប្បធម៌បែបនោះ ឬគេនៅពីលើវប្បធម៌ទំនាស់បានព្រោះមានល្បិចខ្ពស់ ឬមួយគេអាចនាំទំនាស់មកជាមួយនៅទីកន្លែងថ្មីនេះ?
២ មនុស្សមិនចេះយើងអាចបង្រៀនបាន តែមនុស្សមានបញ្ហាមិនងាយកែប្រែឡើយ
មេដឹកនាំជាច្រើនខ្លាចណាស់បុគ្គលិកដែលល្បីខាងនាំបញ្ហា ព្រោះថា តស៊ូជាមួយខាងក្រៅ ជាមួយអតិថិជន ជាមួយគូប្រកួតប្រជែង នៅតែពិបាកណាស់ទៅហើយ ទម្រាំមកដោះស្រាយជាមួយបញ្ហាផ្ទៃក្នុងទៀត?
៣ ពិបាកក្នុងការទុកចិត្ត

អ្នកគ្រប់គ្រងទាំងអស់គួរតែចាប់ផ្ដើមជាមួយនិយោជិកទាំងអស់ដោយវិនិយោគលើជំហរទុកចិត្ត។ ទីណាមិនមានការទុកចិត្តគ្មានឡើយលទ្ធផល ចំណែកមនុស្សដែលមិនគួរទុកចិត្ត ក៏គួរណាយកមកក្បែរដូចគ្នា។
ការត្រួតពិនិត្យជាប្រចាំ គឺជារឿងហត់នឿយណាស់។ មនុស្សសម័យថ្មីត្រូវការស្វ័យទិតៀនខ្លួនឯងហើយ ខំបង្វឹកការកែលំអសមត្ថភាពខ្លួនគេប្រសើរជាងយើងចំណាយមនុស្សម្នាក់ទៅតាមដានគេនិងគ្រប់គ្រងតែគេម្នាក់នោះ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ការប្ដេជ្ញាចិត្តធំ៥ យ៉ាងដែលអាចដឹកនាំយើងដល់កន្លែងដែលចង់ទៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


