Connect with us

សន្តិសុខសង្គម

រដ្ឋបាលក្រុងកែប បើកការដ្ឋាន​កែលម្អ​ផ្លូវដី​មួយ​ខ្សែប្រែក្លាយជាផ្លូវបេតុងសសៃដែកប្រវែងជិត២០០០ម៉ែត្រ

បានផុស

នៅ

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលក្រុងកែបបាន​បើកការដ្ឋានសាងសង់កែលម្អផ្លូវ​ក្នុង​ក្រុង​កែបមួយខ្សែឲ្យទៅជាផ្លូវបេតុងអាមេមានប្រវែង ១៨៣០ម៉ែត្រ និងទទឹង ៦ម៉ែត្រ និងមានកម្រាស់ ០,១៥ សង់ទីម៉ែត្រ ជូនដល់ប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បន្ទាប់ពីរងការ​ខូចខាតពិបាកធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា នេះជាសមិទ្ធផលថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់ចង្អើរ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីជួយសម្រួលដល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ពលរដ្ឋសម្រាប់បម្រើដល់ជីវភាពរស់នៅក្នុងការធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ព្រោះភូមិអូរក្រសារ និងភូមិជាប់នេះ ជាជង្រុកផលិតផលកសិកម្មចម្រុះមួយដែររបស់ខេត្តកែប។

ប្រជាពលរដ្ឋចាសទុំរស់នៅក្នុងភូមិដំណាក់ចង្អើរបានបញ្ជាក់ប្រាប់ថា ផ្លូវមួយខ្សែនេះតែងតែបង្កការលំបាករាល់ឆ្នាំ ជាពិសេសរដូវវស្សា តែងមានទឹកជង្ហុកជាប្រចាំ និងមានភក់ជ្រាំ។ អាជ្ញាធរកន្លងទៅធ្លាប់បានជួយជួសជុលឲ្យជាប្រចាំដែរ តែមិនអាចធន់ជាមួយការធ្វើចរាចរណ៍រាល់ព្រឹកល្ងាចបាននោះទេ រាប់ទាំងការដឹកទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋផងដែរ។

ប្រជាពលរដ្ឋបានសម្តែងការពេញចិត្តចំពោះសមិទ្ទផលថ្មីមួយនេះ ដែលជួយសម្រូលដល់ការលំបាករបស់ពួកគាត់បានប្រើប្រាស់​ធ្វើ​ដំណើរ​ងាយស្រួលបានយូរអង្វែងទៅថ្ងៃក្រោយៗទៀតផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម