Connect with us

សន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបម្ចាស់ទីតាំងចែកចាយបារីអេឡិចត្រូនិក ២ នាក់ ដកហូតបារីជាង ២ ពាន់ដើម

បានផុស

នៅ

ចាប់ខ្លួន​ម្ចាស់​ទីតាំង ២ នាក់ បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​ឆ្មក់​បង្ក្រាប និង​ត្រួតពិនិត្យ​រក​ឃើញ​បារី​អេឡិចត្រូនិក​ខុសច្បាប់​ជាង ២ ពាន់​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ ២០២៦ ថ្មីៗ នេះ ស្ថិត​នៅ​ទីតាំង ១ កន្លែង ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ ១០ សង្កាត់​បឹង​កក់​ទី ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

កម្លាំង​ជំនាញ បាន​ឲ្យ​ដឹង​ថា កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក និង​មាន​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ស៊ីន រក្សា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​លក់​ចែកចាយ​បារី​អេឡិចត្រូនិក (Vape) ១ កន្លែង នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ ១០ សង្កាត់​បឹងកក់​ទី​ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​ចាប់​យក​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ជក់​សារ​ធាតុគីមី ជាង ២ ពាន់ រួមមាន ៖ បារី​អេឡិចត្រូនិក​(ម៉ាស៊ីន​) ចំនួន​ ៧៦៩​ ដើម និង​ក្បាល​ជក់ ចំនួន ​១,៩៣០ រួម​ទាំង​ម្ចាស់​ទីតាំង​ចំនួន ២ នាក់ ផង​ដែរ។

បច្ចុប្បន្ន កម្លាំង​កងរាជអាវុធហត្ថ បាន​បញ្ជូន​ម្ចាស់​ទីតាំង​ចំនួន ២ នាក់ ព្រមទាំង​វត្ថុតាង​ទៅ​បញ្ជា​ការ​ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

គួរ​បញ្ជាក់​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​បទបញ្ជា​ស្តីពី​ការ​ដាក់​ចេញ​វិធានការ​ហាមឃាត់​ការ​នាំ​ចូល ការ​ចែកចាយ ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​ប្រើប្រាស់ ការ​កាន់កាប់ ការ​ផលិត និង​ការ​ស្តុក​ទុក ឧបករណ៍​អេឡិចត្រូនិក និង​សារ​ធាតុគីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា គ្រប់​ប្រភេទ ក្នុង​គោលបំណង​ទប់ស្កាត់ បង្ការ ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ទាន់​ពេលវេលា និង​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម ការពារ​សុខភាព​សាធារណៈ ជាពិសេស​សុខភាព​របស់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម