សន្តិសុខសង្គម
អុជធូបថ្ងៃសីលទុកចោល បង្កជាអគ្គិភ័យឆេះផ្ទះស្តុកគ្រឿងអេឡិចត្រូនិកនៅសង្កាត់ទឹកល្អក់ទី ៣ ខូចខាតសម្ភារៈមួយចំនួន
ផ្ទះល្វែងជាន់ទី ១ ដែលស្តុកគ្រឿងអេឡិចត្រូនិក ត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតសម្ភារៈចំនួន ១ បន្ទប់ ស្ទើរទាំងស្រុង ដោយមូលហេតុបណ្ដាលមកពីអុជធូបថ្ងៃសីលទុកចោល។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីព្រឹក ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្ទះលេខបេ ៤៨ ផ្លូវ ២១៨ ភូមិ ៧ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



តាមការបញ្ជាក់ពីពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានក្លិនឈ្ងៀមផ្សែងយ៉ាងខ្លាំង ស្របពេលនោះពលរដ្ឋបានរត់ចេញពីក្នុងផ្ទះមកក្រៅ ក៏ប្រទះឃើញផ្ទះល្វែងដែលស្តុកសម្ភារៈគ្រឿងអេឡិចត្រូនិក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅលាយឡំផ្សែងហុយខ្មួលខ្មាញ់។ ពេលនោះ ពលរដ្ឋក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់។


អគ្គិភ័យនេះឆាបឆេះសម្ភារៈមួយចំនួនដូចជា ខ្សែសាកទូរសព្ទ និង ដុំសម្រាប់សាកទូរស័ព្ទ (power bank) រងការខូចខាត។ ក្នុងនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៨ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យ បណ្ដាលមកពីអុជធូបថ្ងៃសីលទុកចោល៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


