សន្តិសុខសង្គម
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះបង្ក្រាបទីតាំង៣កន្លែង ក្នុងក្រុងប៉ោយប៉ែត ពាក់ព័ន្ធបទល្មើស Online Scam រកឃើញជនបរទេសជាង២០០នាក់
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះដោយផ្ទាល់ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យឆែកឆេរ បង្ត្រាបទីតាំងចំនួន៣កន្លែងក្នុងក្រុងក្រុងប៉ោយប៉ែត។

ក្នុងការចុះបង្ក្រាបទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារ២កន្លែង ដែលនៅក្នុងបរិវេណសណ្ឋាគារ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដែលសង្ស័យមានការពាក់ព័ន្ធជនបរទេសប្រមូលផ្ដុំប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសប្រមូលផ្ដុំចំនួន២០៦នាក់ (ស្រី២៧នាក់) ក្នុងនោះត្រូវបានកម្លាំងជំនាញបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ចំនួន១៣២នាក់ (ស្រី៣នាក់) ២សញ្ជាតិ (ចិន១២៨នាក់ ស្រី៣នាក់ និងភូមា៤នាក់ប្រុស) និង បញ្ជូនជនបរទេសចំនួន ៧៤នាក់ (ស្រី២៤នាក់) ទៅផែនជួញដូរ ២៤នាក់ (ស្រី២០នាក់) សង្ស័យពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម , បញ្ជូនទៅផែនព្រហ្មទណ្ឌ ៣៨នាក់ (ស្រី២នាក់) សង្ស័យនៅក្នុងក្រុមជនឆបោក និងបញ្ជូនទៅអធិការក្រុងប៉ោយប៉ែត ១២នាក់ (ស្រី២នាក់)។

ក្នុងនោះក្រុមការងារបានស្រាវជ្រាវរកឃើញសម្ភារសង្ស័យមួយចំនួន ដែលជាសញ្ញាណ នៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តាមការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារសន្និដ្ឋានបានថា ទីតាំងនេះជា ទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្រោយប្រតិបត្តិការអាជ្ញាធរជំនាញបានសម្រេចបិទសៀល ទីតាំងសណ្ឋាគារប្រណិតឈីងស័រ និងអគារចំនួន២ ក្នុងបរិវេណសណ្ឋាគារ ជាបណ្ដោះអាសន្នដើម្បីបន្ដនីតិវិធី៕ ចំណែកមនុស្សត្រូវបានយកមកសួរនាំ តាមជំនាញស្រាវជ្រាវរកជនល្មើសដើម្បីផ្ដន្ទាទោស និងជនរងគ្រោះដើម្បូបន្ដនីតិវិធីបណ្ដេញចេញ៕



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


