សន្តិសុខសង្គម
នគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនក្រុមក្មេងទំនើង ៣០ នាក់ ប្រមូលផ្តុំបង្ហោះម៉ូតូ និង កែច្នៃម៉ូតូខុសបច្ចេកទេស
កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៣០ នាក់ ក្នុងនោះមានស្រី ៣ នាក់ ខណៈកំពុងប្រមូលផ្តុំ បម្រុងធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ និង កែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស រួមនឹងម៉ូតូចំនួន ២៤ គ្រឿង ដើម្បីយកមកធ្វើការសាកសួរ និង អប់រំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ០០ នាទីព្រឹក ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦ ត្រង់ចំណុចមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្បែរពហុកីឡដ្ឋានមរតកតេជោ។

បើតាមសមត្ថកិច្ច ក្រុមយុវជនខាងលើ បានប្រមូលផ្តុំគ្នាជាច្រើននាក់ បម្រុងធ្វើសកម្មភាពបង្ហោះម៉ូតូ ដែលជាទង្វើបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និង អ្នកប្រើប្រាស់ផ្លូវសាធារណៈ ព្រមទាំងអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គម។ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាល បានចុះអន្តរាគមន៍ភ្លាមៗ និង ឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៣០ នាក់ ក្នុងនោះ មានស្រី ៣ នាក់ រួមជាមួយម៉ូតូចំនួន ២៤ គ្រឿង។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ច បាននាំក្រុមយុវជនទាំងអស់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តសកម្មភាពបែបនេះ នៅថ្ងៃខាងមុខ។ បន្ទាប់ពីបញ្ចប់នីតិវិធីអប់រំ សមត្ថកិច្ច ក៏បានប្រគល់ម៉ូតូឲ្យម្ចាស់វិញ និង អនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅឋានរៀងៗ ខ្លួន។

សមត្ថកិច្ច បានអំពាវនាវដល់យុវជនទាំងអស់ សូមចៀសវាងការប្រមូលផ្តុំធ្វើសកម្មភាពបង្ហោះម៉ូតូ ឬការបើកបរដោយគ្មានការទទួលខុសត្រូវ ព្រោះមិនត្រឹមតែប្រឈមនឹងវិធានការច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត និង ទ្រព្យសម្បត្តិរបស់ខ្លួន និង អ្នកដទៃ ផងដែរ៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


