Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល៖ មណ្ឌលសុខភាពល្អ ចាប់ផ្តើមពីវិន័យល្អ សណ្តាប់ធ្នាប់ល្អ អនាម័យល្អ និងអាកប្បកិរិយាល្អ

បានផុស

នៅ

លោកសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា មណ្ឌលសុខភាពល្អ ចាប់ផ្តើមពីវិន័យល្អ សណ្តាប់ធ្នាប់ល្អ អនាម័យល្អ និងអាកប្បកិរិយាល្អទើបធ្វើឱ្យប្រជាពលរដ្ឋមកទទួលសេវាប្រកបដោយទំនុកចិត្ត និងដោយក្តីសង្ឃឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអញ្ជើញចុះពិនិត្យការបម្រើការងារនៅមណ្ឌលសុខភាព បាសាក់ និងមណ្ឌលសុខភាព មិត្តភាពកម្ពុជា កូរ៉េ ឈើទាល ខេត្តស្វាយរៀង លោករដ្ឋមន្ត្រីបានបន្តថា មណ្ឌលសុខភាពគួរតែជាកន្លែងដែលប្រជាពលរដ្ឋមានមោទនភាព និងមានទំនុកចិត្តក្នុងការមកទទួលសេវា។ ការទទួលបានជ័យលាភីជាការលំបាកមួយហើយ ប៉ុន្តែការរក្សាជ័យលាភីឱ្យស្ថិតស្ថេរគឺជាការលំបាកមួយទៀត។ សូមបន្តរក្សាស្តង់ដារខ្ពស់នេះជាប្រចាំ។ លើសពីនេះទៀតពានរង្វាន់ជាការទទួលស្គាល់មួយ ប៉ុន្តែទំនុកចិត្ត និងការពេញចិត្តរបស់ប្រជាពលរដ្ឋ គឺជាពានរង្វាន់ដ៏ធំបំផុត។

លោករដ្ឋមន្ត្រីបានបន្តទៀតថា អគារ និងសម្ភារៈមានតម្លៃមួយហើយ ប៉ុន្តែការយកចិត្តទុកដាក់ សីលធម៌ និងមនសិការវិជ្ជាជីវៈរបស់បុគ្គលិក គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។ ជាងនេះទៀតស្នាមញញឹម ការគោរពអ្នកជំងឺ ភាពស្អាត និងការរៀបចំល្អ មិនត្រូវការថវិកាច្រើនទេ ប៉ុន្តែបង្កើតទំនុកចិត្តយ៉ាងធំធេងដល់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ពេលអ្នកជំងឺចាកចេញពីមណ្ឌលសុខភាពដោយស្នាមញញឹម និងក្តីសង្ឃឹម នោះគឺជាជោគជ័យពិតប្រាកដរបស់យើង។ ឯកេរ្តិ៍ឈ្មោះល្អរបស់មណ្ឌលសុខភាព មិនមែនកើតពីពាក្យសរសើរទេ ប៉ុន្តែកើតពីទង្វើល្អៗដែលបងប្អូនបានបម្រើជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ការដែលប្រជាពលរដ្ឋជ្រើសរើសមកមណ្ឌលសុខភាពយើងនេះ មិនមែនដោយសារតែអគារស្អាតអនាម័យល្អតែប៉ុណ្ណោះទេ ប៉ុន្តែដោយសារពួកគាត់មានទំនុកចិត្តលើបេះដូង និងការយកចិត្តទុកដាក់របស់បងប្អូនចំពោះពួកគាត់»។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះមន្ត្រីទាំងអស់ ដែលបានជ្រើសរើសផ្លូវនៃការបម្រើសុខភាពជូនប្រជាពលរដ្ឋ ជួយសង្គ្រោះអាយុជីវិត បង្កើតក្តីសង្ឃឹម និងនាំមកនូវស្នាមញញឹមដល់គ្រួសារទាំងឡាយក្នុងសហគមន៍ដែលនេះហើយជាតម្លៃពិតនៃវិជ្ជាជីវៈសុខាភិបាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម