សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី ឆេះស៊ីទែនស្តុកប្រេងម៉ាស៊ូតនៅក្នុងកន្លែងកែឆ្នៃអេតចាយឆេះអស់ប្រេង១០០០លីត្រ សំណាងគ្មានអ្នករបួស
ទីតាំងកែឆ្នៃអេតចាយមួយកន្លែង នៅជិតមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ឆ្លងចរន្តអគ្គិសនីបង្កជាការឆាបឆេះផ្សែងហ៊ុយខ្មួលខ្មាញ់ ផ្អើលពលរដ្ឋក្បែងខាងទាក់ទងហៅសមត្ថកិច្ចជួយចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ សំណាងល្អមិនមាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ១០:១៥ នាទី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ នៅជិតមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល នៅចំណុចភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
យោងតាមប្រភពព័ត៌មានពីបុគ្គលខាងក្នុងបានអោយដឹងថា មុនពេលកើតហេតុពួកគាត់ មានធំក្លិនឈ្ងៀមរត់រកមើល ស្រាប់តែឃើញមានផ្សែង ហុយខ្មៅខ្មួលខ្មាញ់ លាយឡំ អណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅចេញពីកន្លែងស្តុកប្រេង ភ្លាមៗនោះពួកាត់បាននាំគ្នាយកទុយោទឹក ដើម្បីជួយបាញ់ពន្លត់ភ្លើង តែទប់ទល់មិនបានទើបប្រញាប់ រាយការណ៍ ជូនសមត្ថកិច្ចអោយជួយចុះមកអន្តរាគមន៍ ដើម្បីកុំឱ្យមានការឆេះរាលដាលកាន់តែខ្លាំងដល់ផ្ទះដទៃទៀត។


បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆាបឆេះភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឲ្យ លោកវរ:សេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដោយលោក វ/ត្រី ជុំ ណារិន សហការជាកងកម្លាំងទាំងបី បាបចេញរថយន្តបង្ការពន្លត់អគ្គីភ័យ និង សង្គ្រោះ ចេញទៅជួយអន្តរាគមន៍ពន្លត់អគ្គិភ័យផងដែល។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អគ្គភ័យចំនួន០៣គ្រឿង អធិការដ្ឋាន០១គ្រឿង និងអង្គភាព៩១១ ចំនួន០២គ្រឿង បាញ់ទឹកពន្លត់អស់ចំនួន០២គ្រឿង និងប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ចំនួន១៥បំពង់។


ក្រោយពេលគ្រប់គ្រងអគ្គិភ័យនេះអោយរលត់ទៅវិញទាំងស្រុង សមត្ថកិច្ចជំនាញបានចុះធើ្វការពិនិត្យកន្លែងកើតហេតុសន្និដ្ឋានថា អគ្គិភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ ៖ អុឹងម៉េង




-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


