សន្តិសុខសង្គម
កងកម្លាំងជាង ១៦០០នាក់ ត្រូវបានដាក់ពង្រាយនៅភ្នំពេញ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យអុំទូក
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងសមត្ថកិច្ច ប្រមាណជាង ១៦០០នាក់នៅទូទាំងរាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្ដ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៨វិច្ឆិកានេះថា កម្លាំងសមត្ថកិច្ចប្រមាណជាង ១៦០០នាក់នោះ គឺយើងបានដាក់ពង្រាយ នៅតាមគោលដៅសំខាន់ៗ មួយចំនួន ដូចជាតំបន់រមណីដ្ឋាននានា នៅមុខព្រះបរមរាជវាំង កោះពេជ្រ និងតាមច្រកគោលដៅចេញ-ចូល រាជធានីភ្នំពេញ។

លោកបានបន្តថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ មានប្រជាពលរដ្ឋខ្លះ មកពីជនបទមកកម្សាន្ដសប្បាយ នៅក្នុងរាជធានីភ្នំពេញ និងមានប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញមួយចំនួន បានចេញទៅលេងស្រុកកំណើត ឬធ្វើដំណើរកម្សាន្ដ នៅតាមរមនីដ្ឋាននានា នៅទូទាំងប្រទេស។
អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់លេខទូរស័ព្ទ សម្រាប់ឲ្យប្រជាពលរដ្ឋទាក់ទង និងផ្តល់ព័ត៌មានទាន់ហេតុការណ៍ ក្នុងករណីមានបទល្មើសកើតមានឡើង ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ ឬករណីវង្វេងបាត់មនុស្ស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ផងដែរ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៨, ១៩, និង២០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គឺរាជរដ្ឋាភិបាល បានប្រកាសផ្អាករៀបចំព្រះរាជពិធីនេះ ដោយជំនួសមកវិញ អនុញ្ញាតឲ្យប្រជាពលរដ្ឋ ដើរលេងកម្សាន្ដជាធម្មតា ជាមួយនឹងវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ