សន្តិសុខសង្គម
ឈ្លោះគ្នាជាមួយសង្សារ ធ្វើឲ្យនារីម្នាក់ប៉ុនប៉ង លោតទឹកសម្លាប់ខ្លួន
នារីម្នាក់ ព្រោះតែឈ្លោះប្រកែក ជាមួយសង្សារបានឲ្យគេជូនឡើង លើស្ពានជ្រោយចង្វារបំណងលោតទឹកសម្លាប់ខ្លួន។ ប៉ុន្តែសំណាងល្អ បានបុរសម្នាក់ស្ទុះទៅចាប់ឃាត់ទាន់ពេល ធ្វើឲ្យនារីរូបនេះអង្គុយយំនៅលើស្ពាន។ ហេតុការណ៍ ដែលបង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីយប់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុរសម្នាក់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានឌុបនារីខាងលើនេះ ដែលជាអ្នកស្គាល់គ្នាចេញពីហាងផឹកស៊ី ហើយដោយសារតែនាងមានទំនាស់ ជាមួយសង្សារក៏ពឹងខ្លួនឲ្យជូនតាមម៉ូតូ ឆ្ពោះទៅកាន់ស្ពានជ្រោយចង្វារ។ លុះមកដល់លើស្ពានជ្រោយចង្វារ ស្រាប់តែនារីរូបនោះ បានស្ទុះចុះពីលើម៉ូតូ បោះកាបូបស្ពាយចោលប្រុងលោតទឹកសម្លាប់ខ្លួន តែភ្លាមៗនោះបុរសរូបនេះ រួមទាំងអ្នកដំណើរដែលមានបុរសម្នាក់ទៀត ស្ទុះមកជួយចាប់ឃាត់នាងទាន់ពេល។ បន្ទាប់ពីកើតហេតុភ្លាមៗ បុរសដែលជាអ្នកឌុបនារីរូបនោះ ក៏បានព្យាយាមទូរស័ព្ទទាក់ទង ទៅសង្សាររបស់នារីរងគ្រោះផងដែរ។
ប្រហែលជា ១៥នាទីក្រោយមក បុរសជាសង្សាររបស់នារីរូបនេះ បានជិះម៉ូតូមកដល់កន្លែងកើតហេតុ ហើយពួកគេក៏ចាប់ឱបគ្នា ដែលធ្វើឲ្យនារីរូបនោះឈប់មានបំណងចង់លោតទឹកបន្តទៀត ហើយក៏សុខចិត្តឡើងម៉ូតូជិះឌុបគ្នា វិល ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅម្តុំព្រែកព្នៅវិញបាត់ទៅ៕
អត្ថបទ៖ រស្មី




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


