សន្តិសុខសង្គម
ឃាត់ខ្លួនយុវជនវៀតណាមម្នាក់ ពាក់ព័ន្ធនិងជំនួញគ្រឿងញៀន
យុវជនវៀតណាមម្នាក់ ដែលពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន ត្រូវបានតំណាងអយ្យការអមសាលាដំបូងសម្រេចចោទប្រកាន់ជាផ្លូវការ ដើម្បីបញ្ជូនជនត្រូវចោទឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។

ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងបានសម្រេចចោទប្រកាន់លើឈ្មោះ អ៊ូច លីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ពីបទ « រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន » តាមមាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ហើយបញ្ជូនឲ្យចៅក្រមចាត់ការបន្តតាមច្បាប់ ។
សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យ ១ នាក់ និងរឹបអូសគ្រឿងញៀនជិត ២៤ គីឡូក្រាម នៅរាជធានីភ្នំពេញ។
នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ១៦:៣០នាទី ដោយមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន បង្ក្រាប នៅចំណុចផ្លូវអូស៊ីអាយស៊ី រង្វង់មូលនាងមច្ឆា ជិតស្ពានម៉ាឡេ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។


ជាលទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ៖ ០១នាក់ ឈ្មោះ អ៊ូច លីន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិខ្មែរ ព្រមទាំងបានចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE)សរុបរួមទម្ងន់ ២៣ គីឡូក្រាម ៧៣៨ក្រាម។ យោងតាមការចោទប្រកាន់របស់តំណាងអយ្យការ ជនជាប់ចោទជៀសមិនផុតពីការឃុំខ្លួនដើម្បីរងចាំការកាត់ទោសនៅពេលក្រោយ៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី