Connect with us

សន្តិសុខសង្គម

នគរបាល​ខេត្ត​ព្រះសីហនុ បង្ក្រាប​ករណី​ឃុំឃាំង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់ ឃាត់ខ្លួន​ជនជាតិ​វៀត​ណា​ម​៦​នាក់ និង​រំដោះ​ស្ត្រី​រងគ្រោះ​៣​នាក់

បានផុស

នៅ

ព្រះសីហនុ ៖ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ជនជាតិ​វៀតណាម​មួយ​ក្រុម​ករណី​ចាប់​ឃុំឃាំង​ធ្វើ​ទារុណកម្ម​, បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ និង​រក្សា​អាវុធ​ខុសច្បាប់ ដោយ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៦​នាក់ និង​រំដោះ​បាន​ស្ត្រី​រងគ្រោះ​៣​នាក់​។

លោកស្នងការ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង ២២និង៣០​នាទី កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​រាយការណ៍​មក​ថា ខណៈ​ដែល​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ដាក់​ប៉ា​រ៉ា​ស​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរ នៅ​ចំណុច ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្រាប់​តែ​មាន​រថយន្ត ១​គ្រឿង ម៉ាក STAREX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-7054 បើក​យ៉ាង​លឿន និង​បាន​បើក​បុក​ប៉ា​រ៉ា​ស់​ត្រួតពិនិត្យ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហ​ការណ៍​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ និង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ស្ទាក់​រថយន្ត​ខាងលើ​ដើម្បី​ត្រួតពិនិត្យ ជា​លទ្ធផល​ក្នុង​ការ​ឆែកឆេរ សមត្ថកិច្ច​យើង​បាន​រក​ឃើញ កាំភ្លើង​ហ្គាស ២​ដើម​, ខ្នោះដៃ​ចំនួន ១១​គូ​, ដំបង​ឆក់​២​ដើម និង​ពិល​ឆក់ ៣​ដើម និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៦​នាក់ (​ស្រី ១​នាក់​) ជនជាតិ​វៀតណាម​។

ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បន្តថា បន្ទាប់ពី​ធ្វើការ​សួរនាំ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ខណ្ឌ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង ០៦​នាក់ (​ស្រី ១​នាក់​) បាន​ធ្វើ​សកម្មភាព​ចាប់​ឃុំឃាំង​, ធ្វើ​ទារុណកម្ម និង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ លើ​នារី​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់ បាន​ប្រា​ក់ជាង ៣៥,០០០​ដុល្លារ​អាមេរិក រួច​គេច​មក​ខេត្ត​ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច ឃាត់​ចាប់ខ្លួន​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ចំនួន​០៦​នាក់ មានឈ្មោះ​ដូចជា ​ទី​១៖ ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នៅផ្ទះ ស្នាក់នៅ​បច្ចុប្បន្ន ភ្នំពេញ​។​ ទី​២៖ ឈ្មោះ NguYen Cong Danh ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ​។ ទី​៣៖ ឈ្មោះ Pham Van Thiy ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន ម្ដុំ​ផ្សារ​អូរឫស្សី ភ្នំពេញ​។​ ទី​៤៖ ឈ្មោះ Ngo Tri Ha ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ​។ ទី​៥៖ ឈ្មោះ Teunh Van Quy ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​៤ សង្កាត់ ៤ ក្រុង​-​ខេត្ត​ព្រះ​សីហនុ​។ និង​ទី​៦៖ ឈ្មោះ Le Van Chien ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន ម្ដុំ​ផ្សារ​អូរឫស្សី ភ្នំពេញ​។

សម្ភារ​ចាប់​យកបាន​រួមមាន រថយន្ត ១​គ្រឿង ម៉ាក STAREX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-7054, កាំភ្លើង​ហ្គាស ២​ដើម​, ខ្នោះដៃ​ចំនួន ១១​គូ​, ដំបងឆក់ ២​ដើម​, ពិល​ឆក់ ៣​ដើម​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម