សន្តិសុខសង្គម
អាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនល្មើស៦នាក់ ដែលចាប់បង្ខាំង និង ជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនដូចគ្នា
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បំបែកសំណុំរឿងករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ជួញដូរមនុស្ស ជំរិតទារប្រាក់ និងករណីគ្រឿងញៀន ដោយកម្លាំងអាវុធហត្ថខេត្តធើ្វការស្រាវជ្រាវឃាត់ខ្លួនជនល្មើសជាជនជាតិចិនចំនួន៦នាក់ និង ជួយសង្រ្គោះស្រ្ដីរងគ្រោះបានមួយម្នាក់ដោយសុវត្ថិភាព។

ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មានករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ (ជំរិតទារប្រាក់), រំលោភសេពសន្ថវៈ, លក់-ដូរមនុស្ស និងករណីគ្រឿងញៀន ដែលប្រព្រឹត្ដកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រុងព្រះសីហនុ និងក្រុងកំពង់សោម។ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ទៀបភ្លឺ កងកម្លាំងការិយាល័យព្រហ្មទណ្ឌបានទទួលបណ្ដឹងពីមិត្តភក្កិជនរងគ្រោះ មានករណីគេចាប់បង្ខាំងជំរិតទារប្រាក់ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ក្រោយពីទទួលបានបណ្ដឹងនៅវេលាម៉ោង ៨:៣០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅដល់ចំណុចផ្ទះវីឡាខាងលើ ប៉ុន្តែជនសង្ស័យបានយកជនរងគ្រោះចេញពីផ្ទះនោះបាត់ហើយ រួចកម្លាំងជំនាញបន្ដស្រាវជ្រាវ រហូតដល់ចំណុចខុនដូរ «ស្ដាបេ» ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ បានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន០៣នាក់ (ស្រី ០២នាក់) កម្លាំងជំនាញរកឃើញដកហូតវត្ថុតាងមួយចំនួន៖ រថយន្ដចំនួន ០១គ្រឿង ម៉ាក MAYBACH SG50 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AZ-6866 និងទូរស័ព្ទដៃ ចំនួន ០២គ្រឿង។


លុះដល់វេលាម៉ោង ១១:១០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញ បានបន្តធ្វើការស្រាវជ្រាវដល់ចំណុចបុរី «លន់ស៊ីធី» ស្ថិតក្នុងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ទើបជួយសង្គ្រោះជនរងគ្រោះ ជាជនជាតិចិន ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ប្រុស) ជនជាតិចិន និងដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន០៣គ្រឿង, រថយន្ដចំនួន ០១គ្រឿង ម៉ាក PRLUS ពណ៌ស ផ្លាកលេខ 2BX-3076, ក្រណាត់បូពណ៌ទឹកមាស រុំថង់ខ្មៅបិទស្គុត (សម្រាប់រុំភ្នែក) ចំនួន០១ និងគ្រឿងញៀនមួយចំនួន។


តាមការស្រាវជ្រាវរបស់កម្លាំងជំនាញអាវុធហតហត្ថ ជនរងគ្រោះត្រូវបានជនសង្ស័យបោកប្រាស់ឱ្យមកប្រទេសកម្ពុជា ដែលក្រុមជនល្មើសមានអង្គការចាត់តាំង ដោយឱ្យស្ដ្រីដែលបម្រើការងារជានារីកំដរ ធ្វើការទាក់ទងជាមួយស្ដ្រីៗកំដរដូចគ្នា តាមរយៈកុហុកថា ជួយរកការងារឱ្យ (មានថៅកែចិញ្ចឹម)។ បន្ទាប់ពីចាញ់បោកការលួងលោម ស្រ្តីរងគ្រោះបានចាកចេញពីប្រទេសម៉ាឡេស៊ី ចូលមកប្រទេសកម្ពុជា ហើយក្រុមឧក្រិដ្ឋជន ក៏បានរៀបចំរថយន្ដទៅទទួលជនរងគ្រោះពីព្រលានយន្ដហោះថ្មី រួចដឹកមកខេត្ដព្រះសីហនុ និងយកមកឃុំឃាំងនៅក្នុងខុនដូរមួយកន្លែងចំកណ្ដាលទីក្រុង ព្រមទាំងជំរិតយកប្រាក់ពីជនរងគ្រោះ ដោយផ្ទេរប្រាក់ពីគណនីធនាគារចិន អស់ចំនួនជិត ៣០ម៉ឺនយ័ន និងបង្ខំជនរងគ្រោះរួមភេទ ប្រើប្រាស់គ្រឿងញៀន ប៉ុន្ដែ មិនប្រើហិង្សា ប៉ុន្ដែពួកគេបានបង្ខំឱ្យជនរងគ្រោះទាក់ទងទៅមិត្ដភក្ដិដែលជានារី ដើម្បីបោកបញ្ឆោតពួកគេ នឹងដោះលែងជនរងគ្រោះឱ្យមានសេរីភាពវិញ។ បន្ទាប់ពីជនរងគ្រោះអស់ប្រាក់ឱ្យពួកគេ គឺពួកគេបានលក់ជនរងគ្រោះ ឱ្យទៅក្រុមជនជាតិចិនផ្សេងទៀត ក្នុងតម្លៃ ៥ម៉ឺនដុល្លារ (USTD) បន្ដទៀត។


តាមរបាយការណ៍ដដែល បានគូសបញ្ជាក់ថា ចំពោះក្រុមឧក្រិដ្ឋខាងលើនោះ គឺបោកតែស្ដ្រីភាគច្រើនជានារីកំដរភ្ញៀវ បន្ទាប់ពីជំរិតអស់ប្រាក់ហើយ គោលបំណងរបស់ពួកគេ គឺលក់ជនរងគ្រោះឱ្យទៅក្រុមជួញដូរមនុស្ស មិនមានបំណងដោះលែងនោះទេ ប៉ុន្ដែបើជនរងគ្រោះស្ម័គ្រចិត្ដធ្វើតាមពួកគេ ដោយបោកនារីណាម្នាក់មកជំនួសនោះ ទើបក្រុមឧក្រិដ្ឋដោះលែងជនរងគ្រោះអាចមានសេរីភាពវិញ៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


