ព័ត៌មានជាតិ
ករណីជំរិតទារប្រាក់ស្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅខេត្តកណ្ដាល មន្ត្រីជំនាញឃាត់ខ្លួនម្ដាយមីងបង្កើតជនរងគ្រោះម្នាក់ទៀត
ករណីចាប់់ជំរិតទារប្រាក់លើក្មេងស្រីអាយុ៥ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្ដាល ដែលបណ្ដាលឲ្យក្មេងស្រីរងគ្រោះបាត់បង់ជីវិតកាលពីកន្លងទៅ មកពេលនេះកម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនស្ត្រីវ័យ២៧ឆ្នាំម្នាក់ទៀត ដែលត្រូវជាម្ដាយមីងបង្កើតរបស់ជនរងគ្រោះ ហើយក៏ត្រូវជាប្រពន្ធរបស់ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពេលកើតហេតុភ្លាមៗផងដែរ។ ស្ត្រីសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រតិបត្តិការយ៉ាងសកម្ម និងហ្មត់ចត់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទៅលើភស្តុតាង និងអង្គហេតុជុំវិញការស្លាប់របស់ជនរងគ្រោះ។

ជនសង្ស័យជាស្ត្រីរូបនេះ នឹងត្រូវបាណបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅថ្ងៃសុក្រ ទី១៥ឧសភា នេះ ដើម្បីអនុវត្តនីតិវិធីចោទប្រកាន់ជាផ្លូវការពីបទ «ចាប់ជំរិត និងឃាតកម្មលើកុមារ»។ ទោះបីមានការឃាត់ជនសង្ស័យទី២ក៏ពិតមែន សមត្ថកិច្ចជំនាញក៏កំពុងបន្តកិច្ចប្រតិបត្តិការស៊ើបអង្កេតយ៉ាងសកម្មបន្ថែមទៀត ដើម្បីធានាថា គ្រប់បុគ្គលដែលពាក់ព័ន្ធទាំងអស់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។

សូមជម្រានថា ករណីចាប់ជំរិតទារប្រាក់លើក្មេងស្រីអាយុ៥ឆ្នាំបណ្ដាលឲ្យជនរងគ្រោះស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនដៃដល់ឈ្មោះ គីម វណ្ណា ស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ របាយការណ៍ជនដៃដល់ត្រូវជាពូសាច់ថ្លៃរបស់ជនរងគ្រោះ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ឃុំឃាំង និងចាប់ជំរិតទារប្រាក់បណ្តាលឱ្យជនរងគ្រោះស្លាប់ ពិតប្រាកដមែន ដោយសារខឹងម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន។

តាមរយៈសាររបស់ជនដៃដល់ដែលបានផ្ញើទៅឪពុកម្តាយកុមារីរងគ្រោះ ជនដៃដល់បានបង្ខំឲ្យពួកគេផ្ញើលុយចំនួន ១ម៉ឺនដុល្លារតាមវីងឲ្យខ្លួន ដោយទុកពេលត្រឹម១ម៉ោងប៉ុណ្ណោះ បើលើសម៉ោងកំណត់សូមរង់ចាំសពកូនស្រីចុះ ហើយជនដៃដល់ក៏បានគំរាមកុំប្រាប់រឿងនេះដល់នគរបាល និងអ្នកជិតខាងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


