សន្តិសុខសង្គម
ឃាតកម្មមួយគ្រួសារ ស្លាប់ ៣ បាត់ខ្លួន ២ នាក់ កុមារម្នាក់រួចជីវិតសមត្ថកិច្ចកំពុងស្រាវជ្រាវ
សមត្ថកិច្ចជំនាញ ខេត្តមណ្ឌលគិរី កំពុងបើកការស៊ើបអង្កេត លើករណីឃាតកម្មមួយគ្រួសារដែលបានសម្លាប់មនុស្ស ៣ នាក់ និងបាត់ខ្លួន២នាក់ ខណៈកុមារម្នាក់ត្រូវបានជួយសង្គ្រោះរួចជីវិត។

ករណីឃាតកម្ម ក្នុងគ្រួសារមួយនៅក្នុងទឹកដី នៃ ខេត្ត មណ្ឌលគីរី បានកើតឡើង នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុច ស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ជនរងគ្រោះដែលស្លាប់ ជាជនជាតិព្នង ទី១ មានឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ទី២ មានឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៣ ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ អ្នកទាំង ៣ ស្លាប់បាត់បង់ជីវិត និងទី ៤ ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ របួសធ្ងន់ ទី៥ ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ បាត់ខ្លួន និងទី ៦ ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ បាត់ខ្លួន។

ជនរងគ្រោះ ឈ្មោះ ម៉ូត ក្រាក់ ត្រូវ ជនល្មើស បាញ់ ត្រូវ ០១ គ្រាប់ ចំក្បាលខាងក្រោយ ធ្លា យមក ចំ ភ្នែក ខាងឆ្វេង បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង
រីឯ ជនរងគ្រោះ ០២ នាក់ ទៀត ត្រូវបាន ជនល្មើសវាយ និងវត្ថុរឹង ចំផ្នែកខាងក្រោយ នៃក្បាល បណ្តាលអោយ ស្លាប់ ភ្លាមៗ រីឯ កុមារ ម្នាក់ទៀតរងរបួស ធ្ងន់។
សមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយកំពុងតែ មមាញឹក ធ្វើការ ស្រាវជ្រាវ កំណត់ មុខសញ្ញា ជនដៃដល់។ ប៉ុន្តែបើផ្អែកតាមការស្រាវជ្រាវជំហានដំបូង គេបានដាក់ ការសង្ស័យករណីនេះកើតឡើង ដោយសារគំនុំ៕


អត្ថបទ៖ ឦសាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


