Connect with us

សន្តិសុខសង្គម

ប្រទះឃើញរថយន្ត BMW កប់ក្នុងដីយ៉ាងអាថ៌កំបាំង​

បានផុស

នៅ

មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​ដែល​ជនអនាមិក​យកមក​កប់​ចោល​ក្នុង​ដី ដោយ​គ្រាន់តែ​លេចចេញ​នូវ​ដំបូល និង​កាបូខាង​មុខតែ​បន្តិច​ប៉ុណ្ណោះ ព្រោះ​ដោយសារ​ដី​ប៉ើង​ចេញ​នៅពេល​មាន​ភ្លៀង​ធ្លាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រទះឃើញ​រថយន្ត​ដ៏​ទំនើប និង​ថ្មីសន្លាង​មួយ​នេះ កាលពី​ល្ងាច​ថ្ងៃទី​២ ខែកុម្ភៈ​ ឆ្នាំ​២០២២ ត្រង់​ចំណុច​ក្នុង​ចម្ការ​ដើម​ដូងប្រេង ក្បែរ​ស្ពាន​ឆ្លងទៅ​សាលារៀន បាន​ណុ​ក​វ៉ា​ក់ ស្ថិត​ក្នុងភូមិ​២ ឃុំ​សួន​ហ្លួង ស្រុក​ឈ្លើ​ម​ប្រា​កៀត ខេត្ត​នគរ​ស៊ី​ថាំ​រ៉ា​ត ប្រទេស​ថៃ​។​

ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​រួចមក សមត្ថកិច្ច​បានដាក់​អេ​ស្កា ចុះ​កាយ​ជុំវិញ​ដើម្បី​លើក​យក​រថយន្ត​ឡើង​មកលើ ដោយ​សមត្ថកិច្ច​គិតថា ប្រាកដជា​អំពើ​ឃាតកម្ម​ដោយ​កប់​ទាំង​រថយន្ត និង​ម្ចាស់​រថយន្ត​ដើម្បី​បំបាត់ដាន​។​

នៅពេល​ជីក​បាន​ជម្រៅ​ប្រហែល ១,៥០m ហើយក៏​បាន​ទាញយក​រថយន្ត​ឡើងមក​លើដី​រួចមក សមត្ថកិច្ច​រកមើល​សាកសព​មនុស្ស​ម្នាក់​ក៏​គ្មាន​ដែរ ដែល​បញ្ហា​នេះ​បានធ្វើអោយ​សមត្ថកិច្ច​ថៃ​ឈឺ​ក្បាល​មិនធម្មតា ដោយ​រថយន្ត​នេះ​ម៉ាក BMW ស៊ែ​រី E៤៦ គ្មាន​ស្លាក​លេខ គ្រប់​កញ្ចក់​ទាំងអស់​ត្រូវ​បាន​គេ​វាយ​បំបែក​គ្មាន​សល់ ដោយឡែក​លេខ​ម៉ា​ស៊ីន​គឺ JA ៧១០០៧ ។​

នៅ​ជំ​ហ៊ាន​ទី​២​នេះ សមត្ថកិច្ច​ថៃ​បាន​សន្និដ្ឋាន​ថា រថយន្ត​នេះ អាចពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​អ្វីមួយ ដូចជា​បទល្មើស​ឧក្រិដ្ឋ ឬក៏​ករណី​ជួញដូរ​គ្រឿងញៀន​ធំៗ​ជាដើម ទើប​គេ​យកមក​កប់​ចោល​ក្នុង​ដី​ដើម្បី​បំបាត់ភស្តុតាង​។ បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​កំពុង​មមាញឹក​ក្នុងការ​ស្វែងរក​ម្ចាស់​រថយន្ត​តាមរយៈ​:​លេខ​ម៉ាស៊ីនរថយន្ត និង​ចំណុច​សំខាន់ៗ​មួយចំនួនទៀត​ដែល​មិនអាច​លាតត្រដាង​បាន ដើម្បី​យក​មក​សាកសួរ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម