សន្តិសុខសង្គម
នារីម្នាក់លោតពីលើអគារខុនដូជាន់ទី៨ ស្លាប់ទាំងព្រឹក នៅសង្កាត់បឹងទំពន់ទី១
នារីម្នាក់បានសម្រេចចិត្តលោតពីលើអគារខុនដូរជាន់ទី០៨មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្នុងភូមិចំរើនផល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។ នារីរងគ្រោះមានឈ្មោះ អៀម រដ្ឋា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅឃុំអង្គរជ័យ ខេត្តកំពត។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា កាលពីវេលាម៉ោង០៥ព្រឹកថ្ងៃខែឆ្នាំខាងលើ ស្ត្រីរងគ្រោះបានទៅលេងមិត្តភ័ក្ដិនៅបន្ទប់លេខ៨០២ ជាន់ទី០៨ ដោយនាងបានទូរស័ព្ទទៅមិត្តភ័ក្ដិជាច្រើនលើកច្រើនសា តែមិត្តភ័ក្ដិមិនទទួលទូរស័ព្ទ ព្រោះកំពុងលង់លក់ក្នុងដំណេក។ បន្ទាប់ពីទំនាក់ទំនងទូរស័ព្ទមិត្តភ័ក្ដិមិនលើកហើយនោះ ស្ត្រីរងគ្រោះបានដើរចូលក្នុងបន្ទប់ដាក់អីវ៉ាន់ក្បែរនោះ ហើយក៏សម្រេចចិត្តបើកបង្អួចលោតពីលើអគារខុនដូរជាន់ទី០៨មកដល់ក្រោមបណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្តងទៅ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយជំនាញបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យពិនិត្យលើសាកសព និងសាកសួរនាំព័ត៌មានបន្ថែម។
ជុំវិញករណីដដែលនេះ អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនយុត្តិធម៌លោក កឹម កល្យាណ បានឲ្យដឹងថា បន្ទាប់ពីធ្វើកោសល្យវិច័យពិនិត្យលើសព និងសាកសួរនាំព័ត៌មានល្អិតល្អន់រួចមក ករណីនេះ គឺជាការធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពុំមែនជាករណីឃាតកម្មនោះឡើយ។ យ៉ាងណាមិញ សពត្រូវបានសមត្ថកិច្ចដឹកតាមរថយន្ត យកទៅកាន់វត្តស្ទឹងមានជ័យ ដើម្បីតម្កល់នៅទីនោះបណ្តោះអាសន្ន រង់ចាំទំនាក់ទំនងទៅកាន់សាច់ញាតិ ដើម្បីទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា បើតាមការឲ្យដឹងពី ស្ត្រីជាមិត្តភ័ក្ដិជនរងគ្រោះឲ្យដឹងថា ស្ត្រីរងគ្រោះ គឺឧស្សាហ៍ពិបាកចិត្តញឹកញាប់ណាស់ ហើយនាងក៏ចេះតែមានបញ្ហាផ្ទាល់ខ្លួនជាបន្តបន្ទាប់ផងដែរ។ ហើយនៅវេលាកើតហេតុ បើនាងដឹងថា ស្ត្រីរងគ្រោះជាមិត្តភ័ក្ដិមកលេងបន្ទប់ នាងក៏បើកទ្វារទទួលផងដែរ ប៉ុន្តែមិនបានដឹងសោះ ព្រោះនាងបានបិទសម្លេងទូរស័ព្ទ ហើយសម្រាកបាត់ទៅហើយ លុះព្រឹកឡើង ទើបប៉ូលិសហៅសួរនាំ អំពីការស្លាប់របស់មិត្តភ័ក្ដិទើបដឹងរឿងហេតុដែលបានកើតឡើង៕
អត្ថបទ ៖ លីហេង





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


