Connect with us

សន្តិសុខសង្គម

លំអិត ៖ ករណីអគ្គិភ័យឆេះសណ្ឋាគារ យូ អេង ជាន់ទី ៣ ផ្ដើមចេញពី ជាងផ្សារដែក

បានផុស

នៅ

ករណីអគ្គិភ័យ​ដែលឆេះនៅជាន់ទី៣ នៃអគារសណ្ធាគារ យូ អេង គឺផ្ដើមឡើងដោយជាងផ្សារដែក ធ្លាក់កម្ទេចផ្កាភ្លើងលើសម្ភារៈសំណង់ទើបបង្កជាអគ្គិភ័យតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាំក់ថា កាលពីវេលា​១​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចសណ្ឋាគារ យូ អេងជាន់ទី៣ ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រៃទា​ទី​២ សង្កាត់​ចោមចៅទី៣ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ទាំង​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍​ភ្លាមៗ​។

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​ឆាបឆេះ​ខាង​លើ​កំពុងធ្វើ​ការជួសជុល​​បន្ទប់​ចាស់ៗ​។ នៅមុន​ពេល​កើត​ហេតុ​ក្រុម​ជាង​គាត់​កំពុង​ធ្វើ​ការជួសជុល​និង​ផ្សារ​ដែក​នៅក្នុង​បន្ទប់​ផ្នែក​ខាង​លើក៏​ស្រាប់តែ​ធ្លាក់​កម្ទេច​ភ្លើ​ង​ប៉ះចំ​សម្ភារៈ​សំណង់​ទើប​បង្ក​ការ​អណ្តាត​ភ្លើ​ង​ឆាបឆេះ​តែម្តង​។ ភ្លាមនោះ​ក្រុម​ជាង​និង​បុគ្គលិក​ដទៃទៀត​បាននាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​មក​បាញ់​ពន្លត់​តែ​មិនអាច​គ្រប់គ្រង​បាន ទើ​ប​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​ចំនួន​២​គ្រឿង​ទើ​ប​គ្រប់គ្រង​បាន ដោយ​មិនមាន​មនុស្ស​រងរបួស​នោះទេ និង​ខូចខាត​សម្ភារៈ​មួយចំនួន​តែប៉ុណ្ណោះ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម