Connect with us

សន្តិសុខសង្គម

មេព្រៃ​ខេត្តសៀមរាប ចាប់​រ៉ឺម៉ក​ដឹក​ធ្យូង​៤​គ្រឿង​ លួចរានព្រៃឈើ​ខុសច្បាប់

បានផុស

នៅ

សៀមរាប ​៖ ​កម្លាំង​ជំនាញ​រដ្ឋបាល​ខេត្តសៀមរាប បាន​សហការគ្នា​ចុះ​ចាប់​រ៉ឺម៉ក​ដឹក​ធ្យូង​ចំនួន​៤​គ្រឿង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​មាន​សកម្មភាព​លួច​រាន​ព្រៃឈើ​របស់​រដ្ឋ​នៅ​តាម​ភូមិសាស្ត្រ​ផ្សេងៗ​ហើយ ​ត្រូវ​ក្រុម​ឈ្មួញ​ធ្វើ​ឡ​ដុត​ធ្យូង​ដឹក​លក់​យ៉ាង​អានាធិបតេយ្យ ទើប​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ជា​បន្តបន្ទាប់​នៅតាម​ផ្លូវ​និង​កន្លែង​ផលិត​។

លោក​ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៣​ខែឧសភា​ឆ្នាំ​២០២២​នេះ​ថា ក្រុម​ចល័ត​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជីក្រែង បាន​សហការ​គ្នា​ចុះ​ឃាត់​ចាប់​រ៉ឺម៉ក​ដឹក​ធ្យូង​ចំនួន​៤​គ្រឿង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង​ខេត្ត សៀមរាប នា​រសៀល​ថ្ងៃទី​០២​ខែឧសភា​ឆ្នាំ​២០២២ ដែលមាន ធ្យូង​សុ​រប​មាន​ចំនួន​៦១៧ ការុង​ស្មើ​និង ១២៣៤០ គីឡូក្រាម។

លោក​បន្ត​ថា បច្ចុប្បន្ន​ធ្យូង និង រ៉ឺម៉ក​បាន​យក​មក​រក្សាទុក​នៅ​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង ដើម្បី​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់។

លោក​បញ្ជាក់​ថា កន្លងទៅ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​សហការ​គ្នា​ជា​មួយ​សមត្ថកិច្ច​មូលដ្ឋាន ធ្វើការ​ចុះប​ង្ក្រាប​ទីតាំង​ឡ​ដុត​ធ្យូង​ជាច្រើន​កន្លែង​នៅក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​ជីក្រែង​។

ការធ្វើ​បែប​នេះ​គឺ​សំដៅ​រក្សា​ព្រៃឈើ​របស់​ឲ្យ​នៅ​គង់វង្ស​បានយូរ​អង្វែង​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

លោក Zelensky ៖ ពិភពលោកកំពុងគិតខុសលើ អ៊ុយក្រែន ថានឹងត្រូវ រុស្ស៊ី កម្ទេចរយៈពេល ៣ ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អាមេរិក​​ហៅ​​​ដំណើរ​​ទស្សន​កិច្ច​​របស់​​ប្រធាន​​សិទ្ធិ​មនុស្ស​ UN​ ទៅ​​ចិន​​​ជា​​កំហុស​​ឆ្គង

ព័ត៌មានជាតិ២៤ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន ត្រៀមចាកចេញពីប្រទេសស្វីស វិលត្រឡប់មក កម្ពុជា នៅថ្ងៃនេះ

សន្តិសុខសង្គម៣០ នាទី មុន

ឆេះរោងចក្រដំឡើងម៉ូតូក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខូចខាតម៉ូតូជាង៤០គ្រឿង

ព័ត៌មានជាតិ៣១ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន ៖ វិធានការដាក់ទណ្ឌកម្ម គួរតែបញ្ឈប់ ព្រោះមិនមានផលប្រយោជន៍នោះទេ

Sokha Hotels

ព័ត៌មានពេញនិយម