សន្តិសុខសង្គម
យុវជនម្នាក់ខូចចិត្ត ខាងស្រីមិនព្រមស្រលាញ់ ចង.ក សម្លាប់ខ្លួន
យុវជនម្នាក់ សម្រេចចិត្តចង.ក សម្លាប់ខ្លួន ដោយសារតែមានការតូចចិត្តទៅលើនារីម្នាក់ ព្រោះខ្លួនចង់បាននាងជាប្រពន្ធ តែនាងបានបដិសេធមិនស្រលាញ់។ ការភ្ញាក់ផ្អើលនេះ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៤ និង ៣០ នាទីល្ងាច នៅចំនុចក្រុមទី ៣ ភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ភឿន ភិន ហៅធួក ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានយកខ្សែអង្រឹងចង.ក ទៅនឹងធ្នឹមសសរកន្លោងកណ្តាលផ្ទះ បណ្តាលឲ្យស្លាប់។

តាមការបំភ្លឺ របស់ឈ្មោះ ប្រែង សាលីន ភេទស្រី អាយុ ៥៣ ឆ្នាំ ត្រូវជាអ៊ំស្រីបង្កើត បាននិយាយថា មួយរយៈកន្លងមក គាត់ធ្លាប់ឮក្មួយប្រុសនិយាយថា ចង់ចង.ក សម្លាប់ខ្លួន ហើយបានម្ដាយយកទៅស្រោចទឹករំដោះគ្រោះរួមមកហើយ លើសពីនេះជនរងគ្រោះធ្លាប់ប្រាប់ថា ខ្លួនចង់បានប្រពន្ធ ប៉ុន្តែខាងស្រីមិនព្រមស្រលាញ់ លុះរហូតដល់ថ្ងៃកើតហេតុ ទើបឮចៅស្រីរបស់ខ្លួនស្រែកពីលើផ្ទះថា ពូធួក ចង.កស្លាប់បាត់ហើយ ពេលនោះខ្លួនហើយ និងបងប្អូន បានឡើងទៅលើផ្ទះក៏បានឃើញជនរងគ្រោះចង.ក ពិតមែន។

នៅពេលនោះដែរ ក្រោយពីសមត្ថកិច្ចចុះពិនិត្យរួចមក ក៏បានសន្និដ្ឋានថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត(ចង់បានប្រពន្ធ តែសាមីខ្លួនខាងស្រីមិនស្រលាញ់) ទើបចង.កសម្លាប់ខ្លួនបែបនេះ។ បច្ចុប្បន្នសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


