សន្តិសុខសង្គម
លោកផ្កាយ២ នាយកមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា បាញ់សម្លាប់ខ្លួនដោយសារជំងឺ
ភ្នំពេញ ៖ នៅវេលាម៉ោង០៩:៤៧នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ចំណុចផ្ទះលេខ១៣៩ ជាប់របងមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា ផ្លូវហាយធិច ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហេង សារ៉ាន់ ភេទ ប្រុស អាយុ៥០ ឆ្នាំ មុខរបរ យោធា(តួនាទី៖នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា) ស្រុកកំណេីត៖ ភូមិអំពៅព្រៃ ឃ៉ំចំបក់ ស្រុកស្វាយជ្រ៉ំ ខេត្តស្វាយរៀង។ទីលំនៅបច្ចុប្បន្ន៖ផ្ទះលេខ១៣៩ ផ្លូវហាយធិច ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកកន្លែងកើតហេតុ ១/អាវុធខ្លីម៉ាក k54 លេខ៥១២៦ គ្មានបង់ ចំនួន០១ដើម។ ២/សំបកគ្រាប់k54ចំនួន០១។ ៣/បំណែកក្បាលគ្រាប់មួយចំនួន។
តាមការបំភ្លឺពីគ្រួសារជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះមានជំងឺប្រចាំកាយ(ក្រពះ ពោះវៀន) រ៉ាំរៃ។ តាមការត្រួតពិនិត្យធ្វើកោសល្យវិច័យរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួននឹងអាវុធខ្លីម៉ាក K54 ពិតប្រាកដមែន។
បច្ចុប្បន្ន សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យនៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ៕
ដោយ ៖ នរា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


