សន្តិសុខសង្គម
បង្ក្រាបទីតាំងផលិតគ្រឿងញៀនមួយកន្លែង នៅស្រុកភ្នំស្រួច
សមត្ថកិច្ចចម្រុះបានឆ្មក់ចូលបង្ក្រាបទីតាំងលួចលាក់កែច្នៃផលិត និងចែកចាយគ្រឿងញៀនមួយកន្លែង នៅស្រុកភ្នំស្រួច ដោយឃាត់ខ្លួនជនជាតិចិន ចំនួន ០៣ នាក់។ ហេតុការណ៍នេះ ធ្វើឡើងកាលពីយប់ថ្ងៃសុក្រ ២០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សកម្មភាពបង្ក្រាបទីតាំងលួចលាក់ផលិតគ្រឿងញៀននេះ មានការចូលរួមពីលោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក កម្លាំងអធិការនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំយាយម៉ៅពេជ្រនិល កម្លាំងស្នងការនគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃផងដែរ ។


ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនេះ កម្លាំងចម្រុះពិនិត្យ ទីតាំងនោះ ឃើញមានសម្ភារៈ និងសារធាតុគីមីពាក់ព័ន្ធការផលិត និងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំ បានឃាត់ខ្លួនក្រុមផលិត និងចែកចាយគ្រឿងញៀន ដែលជាជនជាតិចិនចំនួន ០៣ នាក់ ។



ចំពោះវត្ថុតាងមានអ្វីខ្លះនោះសមត្ថកិច្ចមិនទាន់ប្រាប់ឲ្យដឹងនៅឡើងទេ កំពុងបន្តនីតិវិធីហើយនៅព្រឹកថ្ងៃទី ២១ ខែឧសភានេះ គណៈកម្មការចម្រុះ និងធ្វើការត្រួតពិនិត្យឲ្យយ៉ាងលម្អិត៕
អត្ថបទ៖ ភួង រដ្ឋា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


