Connect with us

សន្តិសុខសង្គម

ភ្លៀងធំមួយមេ​បង្កឲ្យអ្នករស់​នៅតំបន់បឹងព្រលឹត​ត្រូវរងការលិចលង់​មិនធ្លាប់មាន

បានផុស

នៅ

ភ្លៀងធំមួយមេធំនៅថ្ងៃទី ១០ ​ខែមិថុនាម្សិលមិញ បានបង្កឲ្យមានការលិចលង់​តំបន់បឹងព្រលឹត ​ស្ថិតក្នុង​ភូមិ​អូរអណ្តូង​សង្កាត់ព្រែកប្រា ខណ្ឌច្បារ​អំពៅ​ រាជធានីភ្នំពេញ​ដែលពុំធ្លាប់​​មានអស់រយៈពេលជាង​១០ឆ្នាំមកហើយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងប្អូនប្រជាពលរដ្ឋបាននិយាយថាជារៀងរាល់ដងភ្លៀងធ្លាក់ខ្លាំងហើយលិចលង់ប្រមាណជា៥ម៉ោងទឹកក៏បានស្រកចុះប៉ុន្តែចម្លែកភ្លៀងធ្លាក់នៅថ្ងៃទី ១០ ខែមិថុនានេះបែជាលិចលង់ស្មើនឹងត្រឹមចង្កេះបង្កឲ្យប៉ះពាល់ដល់យាន្តជំនិះរបស់ប្រជាពលរដ្ឋទៀតផង។

លោកស្រី សេត ម៉ូនីតា ប្រធានភូមិអូរអណ្តូង១ សង្កាត់​ព្រែកប្រាបាន​បង្ហោះនៅលើបណ្តាញហ្វេសប៊ុកថា ភូមិរបស់លោកស្រីបានរងការលិចលង់ហើយ សូមបងប្អូន​ប្រជាពលរដ្ឋមេត្តាប្រុងប្រយត្ន័ផងហើយក្នុងនោះលោកស្រីមេភូមិបានធ្វើសេចក្តីរាយការណ៍សុំកិច្ចអន្តរាគមន៍ដល់សាលាខណ្ឌច្បារអំពៅឲ្យនាំយកម៉ាសុីនបូមទឹកមកដាក់បូមរំដោះទឹកចេញពីតំបន់បឹងព្រលឹតនេះ។

ទាក់ទិនទៅនឹងការលិចលង់នេះលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការ​សាលា​ខណ្ឌច្បារអំពៅបានឲ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែមិថុនានេះថា ពេលនេះលោក ចេង មុនីរ៉ា អភិបាល​នៃគណអភិបាលខណ្ឌច្បារអំពៅកំពុងដឹកនាំក្រុមជំនាញឲ្យនាំយកម៉ាស៊ីនបូមទឹកទៅបូមហើយ។

ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលរងការលិចលង់ផ្ទះសំបែងកំពុងខ្វាយខ្វល់នឹងម៉ូតូរបស់ពួកគាត់ត្រូវរលត់ដោយសារចូលទឹកហើយជាងជួសម៉ូតូនៅតំបន់បឹងព្រលឹតនេះក៏សប្បាយនឹងប្រមូលលុយព្រោះម៉ូតូ១គ្រឿងអាចចំណាយមិនក្រោម៣ម៉ឺនរៀលព្រោះភាគច្រើនប្តូប្រេងម៉ាស៊ីនដែលចូលទឹក៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥៦ វិនាទី មុន

សាលាដំបូងខេត្តមណ្ឌលគិរី ចោទប្រកាន់ក្មេងទំនើង៣នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

ជីវិតកម្សាន្ដ១២ នាទីutes មុន

ខេមរ: សិរីមន្ត សួររកអ្នកពោលស្រលាញ់វប្បធម៌ ក្រោយពេលបំផុសពីវប្បធម៌ជាតិ ពុំមិនសូវមានអ្នកគាំទ្រ

ឯកឧត្តម ហ៊ុន ម៉ានិត
ព័ត៌មានជាតិ៣៨ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ

ព័ត៌មានជាតិ៥២ នាទីutes មុន

នាយករដ្ឋមន្រ្តីកម្ពុជា​រំលឹក​​រូបថត​ជាង ២០ ឆ្នាំមុន ឆ្លុះ​បញ្ជាំង​ពី​ជីវិត ភាព​ម្ចាស់ការ​លើខ្លួន​ឯង

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

នាង ដាវីន ប្រកាសថា មិនទទួលយកការសុំទោស ក្រោយបុរសម្នាក់បង្កាច់បង្ខូចឈ្មោះខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីការងារឱ្យរើសគ្រូបច្ចេកទេសជិត៣ពាន់នាក់ដើម្បីដាក់បង្រៀនតាមសាលារដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម