Connect with us

សន្តិសុខសង្គម

តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនសង្ឃក្លែងក្លាយ ១៨នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

បានផុស

នៅ

នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល និងលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមសង្ឃក្លែងក្លាយ ចំនូន ១៨នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ពីបទ “ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនាសដោគ្មានសិទ្ធិប្រើប្រាស់ឯកសារសាធារណៈក្លែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” តាមមាត្រា ៣៧៧ ៣៧៨ និងមាត្រា ៥០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពសង្ឃក្លែងក្លាយបានប្រព្រឹត្តជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង២០នាទី តាមបណ្ដោយផ្លូវជាតិលេខ ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ១៨នាក់ ទី១ឈ្មោះ ទូច វិច្ឆិកា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ម្ចាស់រថយន្តហាយឡែនឌ័រ និងជាមេក្លោង)។

ទី២ ឈ្មោះ យូ មករា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិអង្គភែក ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ទី៣ ឈ្មោះ គង់ ពិសី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិអង្គភែក ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ទី៤ ឈ្មោះ សឿន ចិត្រា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិអង្គភែក ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ទី៥ ឈ្មោះ វឿន តាន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិអង្គភែក ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ទី៦ ឈ្មោះ ឃឿន សីហា ភេទប្រុស អាយុ ២២ឆ្នាំ។ ទី៧ ឈ្មោះ នាង ប៉ិក ភេទប្រុស អាយុ ២៦ឆ្នាំ ទី៨ ឈ្នោះ យូ សាញ់ ភេទប្រុស អាយុ ៦០ឆ្នាំ ទី៩ ឈ្មោះ សែម ពុទ្រា ភេទប្រុស អាយុ ៣០ឆ្នាំ ទី១០ឈ្មោះ ហ៊ន់ រ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ ទី១១ ឈ្មោះ ហ៊ន់ រើន ភេទប្រុស អាយុ ២២ឆ្នាំ ទី១២ ឈ្មោះ តែ សំណាង ភេទប្រុស អាយុ ៤២ឆ្នាំ ទី១៣ ឈ្មោះ ហ៊ន់ រ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ទី១៥ ឈ្មោះ សោម ជីវន្ត ភេទប្រុស អាយុ៣០ឆ្នាំ ទី១៦ ឈ្មោះ សែ ចាន់ទ្រា ហៅចាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ទី១៧ ឈ្មោះ ស្រី សុជា ភេទប្រុស អាយុ ៤២ឆ្នាំ និងទី១៨ ឈ្មោះ ម៉េង រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ។

វត្ថុតាងចាប់យក៖ បាត្រលោកចំនួន ៦ ឆត្រចំនួន ៥ និងថង់យាមចំនួន ៣ កាបូបដាក់ឯកសារចំនួន ១ និងសម្លៀកបំពាក់ស៊ីវិលមួយចំនួនទៀត មេក្រូចំនួន ១ ក្បាលម៉ៃក្រូហ្វូនចំនួន ១ អំភ្លីសម្រាប់ចាក់មេក្រូចំនួន ១ ជើងមេក្រូដែកចំនួន ១ និងអាគុយចំនួន ១ រថយន្តម៉ាកតូយូតាហាយឡែឌ័រ ឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 42-0416 និងផ្លាកលេខរថយន្ដពីរផ្ទាំង ពណ៌ក្រហម មានសរសេរអក្សរ (វត្ត ជ្រោះព្រះកន្លោង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ)។ ទូរសព្ទដៃចំនួន ៣ គ្រឿង ក្នុងនោះមានម៉ាក iPhone ចំនួន ១គ្រឿង ម៉ាកOPPO ចំនួន ១គ្រឿង និងម៉ាក Samsung ចំនួន ១គ្រឿង។ ប្រាក់រៀល ចំនួន ប្រាំពីរម៉ឺនបួនពាន់រៀល (៧៤ ០០០ រៀល)។

នគរបាលស្រុកអង្គស្នួលបានប្រាប់ឱ្យដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោង កើតហេតុខាងលើ កម្លាំងប៉ុស្ដិ៍នគរបាលទួលព្រេជ បានទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា ឃើញមានរថយន្តម៉ាកតូយូតាហាយឡែឌ័រ ឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 42-0416 មួយគ្រឿង បានដឹកព្រះសង្ឃ ចំនួន ៤អង្គ ហើយចុះបិណ្ឌបាត្រនៅមុខរោងចក្រ តាមបណ្ដោយផ្លូវលេខ ៥១ ក្នុងភូមិឃុំកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មាន ប៉ុស្ដិ៍នគរបាលទួលព្រេជ សហការណ៍ជាមួយកម្លាំងអន្តរាគមន៍ស្រុក បានអញ្ជេីញ និមន្តព្រះសង្ឃ ទៅវត្តអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល  ដេីម្បីបន្តនីតិវិធី។

ក្រោយពីការសួរនាំរួច ទើបជនសង្ស័យ ឈ្មោះ ទូច វិច្ឆិកា សារភាពថា ខ្លួន និងបក្ខពួក មិនមែនជាព្រះសង្ឃពិតប្រាកដឡើយ ដោយខ្លួនបក្ខពួកបានពាក់ស្បង់ចីវរជាព្រះសង្ឃដើម្បី បិណ្ឌបាត្រយកបច្ច័យមកដោះស្រាយជីវភាពក្នុងគ្រួសារ។ ក្រុមបក្ខពួកខ្លួនបានចេញធ្វើសកម្មភាពរយៈពេលជាង១ខែមកហើយ។ 

ក្រោយពីទទួលបានចម្លេីយសារភាពហេីយ ចៅអធិការវត្តអង្គពពាយ និងលោកអាចារ្យវត្ត បានផ្សឹកជនសង្ស័យ ជាព្រះសង្ឃមិនពិតចំនួន ៥អង្គ ប្រគល់ជូនសមត្ថកិច្ចដេីម្បីបន្តនីតិវិធីច្បាប់។ ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្ត។

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម