សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥ នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅខេត្តរតនគិរី
ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀននៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៧នឹង០០នាទីរសៀល សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោ សុខ សែន ចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងនោះដោយមានការសម្របសម្រួលនិតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីជួញដូរ នូវសារធាតុញៀន ១ ករណី នៅចំណុចបន្ទប់ជួលលេខ១០ ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យបានចំនួន ១ មុខសញ្ញា និងឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យដោយមានការចូលរួមសហការពីលោកចៅសង្កាត់បឹងកន្សែង។ ក្នុងកិច្ចប្រតិបត្តិការឆែកឆេរនោះសមត្ថកិច្ចរកឃើញសម្ភារបទល្មើសគ្រឿងញៀនមួយចំនួននៅទីតាំង រួមមាន ១. ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១ កញ្ចប់ ២. ថង់ច្រកមួយចំនួន ៣. ឧបករណ៍សេព និងសម្ភារសេពមួយចំនួន។

របាយការណ៍បានបញ្ជាក់ថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យភ្លាមៗនោះ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអត្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាចាញ ព្រមទាំងមានការចូលរួមពីលោក ចៅសង្កាត់ការចាញ ដល់ម៉ោងប្រហែល ១៨ និង០០នាទី សមត្ថកិច្ចបានបន្តនិតិវិធីឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យនៅទីតាំងទី២ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុងបានចំនួន ៤ មុខសញ្ញាបន្ថែមទៀត។ ដោយមុខសញ្ញាជាមេខ្លោងមានអាវុធពួនសំងំក្នុងផ្ទះ និងមេឃងងឹតផងនោះធ្វើឱ្យសសមត្ថកិច្ចពិបាកឈានទៅធ្វើការឃាត់ខ្លួន ទើបជនសង្ស័យមានឱកាសរត់គេចខ្លួន។

របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើការឆែកឆេរទីតាំងទី២ ជាផ្ទះរបស់ជនសង្ស័យជាមេខ្លោងដែលបានរត់គេចខ្លួននោះ រកឃើញសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌមួយចំនួននៅទីតាំងទី២ រួមមាន ១. កាំភ្លើងប្រើហ្គាសបាញ់គ្រាប់កង់ (ខ្លី) ចំនួន ១ដើម ២. កាំភ្លើងប្រើហ្គាសបាញ់គ្រាប់វាង់ឌឺឡុង (វែង) ចំនួន ១ដើម ៣. បង់កាំភ្លើងចំនួន ២បង់ ៤. គ្រាប់កាំភ្លើងចំនួន ១៤គ្រាប់ ៥. ម្សៅសសង្ស័យជាសារធាតុញៀនច្រកក្នុងទុយូចំនួន ១បំពង់ ៦. ខ្នោះដៃចំនួន ១គូ ៧. ដាវសាំមូរៃចំនួន ១ដើម និង៨. សម្ភារសេព និងថង់ច្រកមានកំទេចសារធាតុញៀនមួយចំនួនធំ។

លុះមកដល់ថ្ងៃទី ៧ ថ្ងៃ-ខែ-ឆ្នាំដដែល សមត្ថកិច្ចបានបន្តទៅធ្វើការឆែកឆេរទីតាំងទី៣ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយមានការសហការចូលរួមពីលោកមេភូមិ និងមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀក។ ក្នុងនោះសមត្ថកិច្ចឆែកឆេរមិនបានរកឃើញសម្ភារៈអ្វីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននោះឡើយ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបានចំនួន ៥នាក់៖

១. ឈ្មោះ សេង ស្រីពៅ ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
២. ឈ្មោះ ថឹម សុផាត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
៣. ឈ្មោះ ហុង ថៃ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
៤. ឈ្មោះ លំ លេខ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
និង៥. ឈ្មោះ សុខ ចាន់ដានី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ មានទីលំនៅបច្ចប្បន្នរស់នៅ ភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ជនសង្ស័យខាងលើចំនួន ៤ នាក់វិជ្ជមាន(+) និងអវិជ្ជមាន(-) ម្នាក់។
ក្រោយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖

១. មេតំហ្វេតាមីនអាយ ចំនួន ២កញ្ចប់ ទម្ងន់សុទ្ធ ២,៨៣ ក្រាម ២. កាំភ្លើងច្នៃវែងខ្លីចំនួន ២ដើម ៣. បង់ចំនួន ២ និងគ្រាប់ចំនួន ១៤គ្រាប់ ៤. ខ្នោះចំនួន ១គូ ៥. លុយខ្មែរចំនួន ៥៥០ ០០០ រៀល ៦. ថង់ច្រក និងសម្ភារៈសេពមួយចំនួន ៧. ម៉ូតូចំនួន ៤គ្រឿង ៨. ទូរសព្ទដៃចំនួន៦គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់