សន្តិសុខសង្គម
សង្ស័យករណីឃាតកម្ម ជនជាតិចិន៣នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់
ព័ត៌មានដែលទទួលបាន បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើផ្លូវកៅស៊ូដោយមិនដឹងមូលហេតុ។ ករណីនេះបានកើតមានឡើងនៅម៉ោង០១និង០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅមុខ សណ្ឋាគារ៥២០ ភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ សពមានស្នាមរបួសនៅលើខ្លួន និងមានឈាមហូរស្រោចខ្លួន និងកកលើផ្លួវផងដែរ។

យោងតាមព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា ក្រោយកើតហេតុ គេឃើញជនសង្ស័យ(មិនដឹងមានគ្នាប៉ុន្មាននាក់)បានបើករថយន្ត០១គ្រឿង ម៉ាកឡង់គ្រីស័រ៥៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BA-៦១១១ បានបើកគេចឆ្ពោះមកផ្លូវជាតិលេខ៤។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងល្បាតរបស់កងរាជអាវុធហត្ថស្រុកព្រៃនប់បានមកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយក៏បានប្រទះឃើញរថយន្ដដែកបើករត់នេះរេចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញ)បុកបង្គោលភ្លើងទៅមុខលែងរួច ។
ក្នុងរថយន្តមានមនុស្សចំនួន៤នាក់ ប្រុសទាំងអស់ (ជនជាតិចិន) មានសភាពរងរបួសធ្ងន់ចំនួន២នាក់ និងស្លាប់ចំនួន២នាក់។

-អាវុធខ្លីចំនួន០១ដើម ម៉ាកCF
-ខ្នោះដៃ និងសំភារះមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យចំនួន២នាក់(រងរបួស) និងសាកសព បានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ចំនែកឯវត្ថុតាង បានរក្សាទុកនៅកន្លែងកើតហេតុ៕
អត្ថបទ៖ ស៊ុយ ចាន់ធា







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


