សន្តិសុខសង្គម
ស្នងការខេត្តបន្ទាយមានជ័យ ដាក់បញ្ជាឲ្យកម្លាំងត្រូវបង្ក្រាបការចែកចាយ និងអ្នកជក់បារីអេឡិចត្រូនិក
ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នគរបាលទូទាំងខេត្តបន្ទាយមានជ័យ ទាំងអស់ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពជួញដូរលក់ចែកចាយ និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិក ( Cigarettes Electronic ) អ្នកទាំងអស់នេះត្រូវកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ដោយមិនអាចអត់អោនឲ្យបាន។

ការដាក់ចេញបទបញ្ជានេះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ឆមាសបន្ទាប់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឲ្យនគរបាលក្នុងខេត្តទាំងអស់ត្រូវចាត់វិធានការលុបបំបាត់ និងធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ការលក់ចែកចាយបារីអេឡិចត្រូនិកធ្វើការទប់ស្កាត់រាល់រូបភាពដែលក្រុមយុវវ័យជក់បារីអេឡិចត្រូនិកនេះនៅតាមសាលារៀន ទីសាធារណៈ តាមផ្ទះសំណាក់ នៅតាមសហគមន៍ជាដើម ព្រោះបារីអេឡិចត្រូនិកនេះវាជាសារធាតុញៀនដូចថ្នាំញៀនដែរវាបំផ្លាញក្រុមយុវវ័យខ្លាំងណាស់បច្ចុប្បន្នទៅអនាគត់ក្នុងនោះអាចបង្កអសន្តិសុខដល់សង្គមទៀផង។

ទន្ទឹមនោះដែរលោក សិទ្ធិ ឡោះ បានបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលស្រុក-ក្រុង និងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោង សម្រាប់មើលសភាពការណ៍ និងទប់ស្កាត់រាល់បទល្មើសទាំងឡាយក្នុងសហគមន៍ឲ្យបានទាន់ពេលវេលាដែលមានដូចជា បទល្មើសលួច ឆក់ ប្លន់ ក្មេងទំនើង និងគ្រោះអគ្គិភ័យផ្សេងៗជាដើម។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអំពាវនាវកម្លាំងនគរបាលទាំងអស់ត្រូវបន្តចុះអប់រំផ្សព្វផ្សាយគោលនយោបាលភូមិឃុំមានសុវត្ថិភាពដូចជា ១/ផលប៉ះពាល់នៃគ្រឿងញៀន ២/ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋនៅតាមសហគមន៍ឲ្យបានទូលំទូលាយ ដើម្បីឲ្យពលរដ្ឋយល់ដឹង ហើយក៏ជាសកម្មភាពរួមគ្នាកាត់បន្ថយបទល្មើសផ្សេងៗផងដែរ។ ក្រៅពីនេះកម្លាំងនគរបាលត្រូវរួមគ្នាជួយធ្វើការងារសង្គម ដូចជាដឹកដៃក្មេងៗសិស្សសាលាឆ្លងផ្លូវពេលចូលរៀន និងចេញពីសាលារៀន ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ទៀតផង៕
អត្ថបទ ៖ វ៉ាន់ ណាង




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


