សន្តិសុខសង្គម
បង្ក្រាបល្បែងខុសច្បាប់ ៤៧ ទីតាំង ឃាត់ខ្លួនមនុស្សប្រុសស្រី ១៣ នាក់ នៅខណ្ឌសែនសុខ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោក សាំង សុភក្រវិចិត្រ អភិបាលរងខណ្ឌសែនសុខបានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ៤៧ ទីតាំងផ្សេងគ្នាក្នុងរយៈពេលមួយយប់ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៣ នាក់ និងដកហូតសម្ភារៈលេងល្បែងមួយចំនួន។

ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះធ្វើឡើងកាលពីព្រលប់ថ្ងៃទី ១៧ ខែកញ្ញា ជាបន្តបន្ទាប់រហូតដល់វេលាម៉ោង ១២ និង ៣០នាទី យប់រំលងអធ្រាតឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ដោយទីតាំងចុងក្រោយមានយីហោ (ចូស៊ីប៊ីយ៉ាក្ល)នៅតាមបណ្ដោយផ្លូវណតប្រ៊ីត ដែលស្ថិតនៅក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន ១៣ នាក់ ក្នុងនោះស្រី ៦ នាក់ អ្នកបកប្រែ ១ នាក់ អ្នកគិតលុយ ១ ម្នាក់។


យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចឱ្យអាជ្ញាធរទាំង ២៥ ខេត្តក្រុង ចុះបង្ក្រាបរាល់ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។
បន្ទាប់ពីទទួលបានសេចក្តីសម្រេច ពីរាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោកសាំង សុភក្រវិចិត្រ អភិបាលរងខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបល្បែងស៊ីសងចំនួន ៤៦ ទីតាំង ដោយក្នុងនោះទីតាំងទាំងនោះបានបិទទ្វារ ហើយក៏បន្តដឹកនាំកម្លាំងមកធ្វើការឆែកឆេរនៅទីតាំងទី ៤៧ ដែលមានយីហោ(ចូស៊ីប៊ីយ៉ាក្ល)ដោយឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ១៣ នាក់ ក្នុងនោះមានស្រីចំនួន៦នាក់ រួមនិងសម្ភារលេងល្បែងស៊ីសងមួយចំនួន។



បច្ចុប្បន្នមនុស្សប្រុសស្រីទាំង ១៣ នាក់ រួមទាំងសម្ភារៈលេងល្បែងស៊ីសង ត្រូវបាននាំទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរនាំ នឹងចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយឡែកទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


