សន្តិសុខសង្គម
បាត់ខ្លួនមនុស្សស្រីម្នាក់ សង្គ្រោះបានបុរសម្នាក់ ករណីលង់ទឹកនៅទំនប់អូរលើខេត្តកំពង់ធំ
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៥៖២០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីមនុស្សលង់ទឹក នៅចំណុចទំនប់ធារាសាស្រ្តអូរលើ ខាងជើងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមការរៀបរាប់បានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញបុរសនារីពីរនាក់បានជិះម៉ូតូពណ៌ខ្មៅមួយគ្រឿង ម៉ាកហុងដាC១២៥ ដែលមានស្លាកលេខ កំពង់ធំ១Q៤៧៤២ ពេលមកដល់កន្លែងកើតហេតុ អ្នកទាំងពីរជិះម៉ូតូឆ្លងកាត់ ធារាសាស្ត្រដែលទឹកកំពុងហូរខ្លាំងបាននាំយកទាំងម៉ូតូទាំងមនុស្ស តែត្រូវបានជួយសង្គ្រោះបុរសម្នាក់ទាន់ពេលវេលា និងម៉ូតូ ចំណែកនារី មិនទាន់រកឃើញនៅឡើយទេ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាបុរសដែលជួយសង្គ្រោះបានមានឈ្មោះ សុខ នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានជួយសង្គ្រោះទាន់ពេលវេលា។
ចំណែកឯនារីរងគ្រោះមានឈ្មោះ សុខ ច្រឹប ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មិនទាន់រកឃើញសពនៅឡើយទេ។ សមត្ថកិច្ច និងក្រុមសាច់ញាតិកំពុងតែព្យាយាមរកសពនារីដែលកំពុងលង់ទឹកនេះបន្តទៀត៕

អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


