សន្តិសុខសង្គម
តុលាការកំពូលតម្កល់ទោសស្រ្តីម្នាក់ជាប់ពន្ធនាគារ២៨ឆ្នាំពីបទជួញដូរគ្រឿងញៀនជាង១៥គីឡូក្រាម
ប្រភពព័តិមានពីតុលាការកំពូលបានអោយដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះថា មានស្ត្រីម្នាក់ត្រូវបានក្រុមប្រឹក្សាតុលាការប្រកាសសាលដីកាតម្កល់ទោសអោយជាប់ពន្ធនាគារកំណត់២៨ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ » ។ អំពើល្មើសនេះប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៩ នៅត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ពុំ ស៊ន ភេទស្រី អាយុ៦៣ឆ្នាំ កើតឆ្នាំ( ១៩៥៩ ) ។
នៅក្នុងសំណុំរឿងនេះ ស្ត្រីជាប់ចោទ ពុំ ស៊ន ត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាត់ទោសកាលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៩ ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ « រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន » តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។
ជនជាប់ចោទឈ្មោះ ពុំ ស៊ន និងបក្សពួក២នាក់ឈ្មោះ តាត គិរី ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ឈួន ម៉ារី ភេទស្រីអាយុ២៩ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចអាវុធហត្ថបានដកដកហូតបានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ចំនួន៩គីឡូ ទម្ងន់៦០០ ក្រាម -គ្រឿង ញៀន ប្រភេទ WY ចំនួន២៦៩ កញ្ចប់ ទម្ងន់ ៦ គីឡូ នឹង១០០ក្រាម ស្មើនឹង៥៣ , ៨០០ក្រាម- គ្រឿងញៀនសរុបទម្ងន់ ១៥,៨ គីឡូ ក្រាម ជញ្ជីងថ្លឹង គ្រឿងញៀនចំនួន០២គ្រឿង , រថយន្ត ចំនួន ០១ គ្រឿង , ទូរស័ព្ទ ដៃ ចំនួន ០២ គ្រឿង , ប្រាក់ រៀល ចំនួន ១,៧៨៩,០០០ រៀល និង ២,៣៦០ បាត ៕
អត្ថបទ៖ មករា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


