សន្តិសុខសង្គម
អាវុធហត្ថខេត្តកំពង់ចាម បញ្ជូនខ្លួននាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប មកតុលាការ ដើម្បីបន្តនិតិវិធី
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងកងអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជូនខ្លួនជនត្រូវចោទឈ្មោះ សោម សមសក្តិ មកសាលាដំបូងខេត្តកំពង់ចាមហើយ ។ ចំពោះនិតិវីធីបន្តយ៉ាងណានោះ យើងមិនដឹងនៅឡើយនោះទេ។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ សោម សមសក្តិ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាបដែលជាជនដៃដល់ក្នុងសំណុំរឿងជេរប្រមាថជាសាធារណ: ប្រើអំពើហិង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ខែតុលា ឆ្នាំ២០២២ នៅទីក្រុងភ្នំពេញ គ្រាដែលជននេះព្យាយាមរត់គេចខ្លួនចេញពីខេត្តសៀមរាប។
ទោះបីយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីនិតិវិធីបន្តនោះទេ ប៉ុន្តែសមត្ថកិច្ចក្នុងហេតុការណ៍បានបង្ហើបអោយដឹងថា ជនជាប់ចោទឈ្មោះ សោម សមសក្តិ ដែលបានចាប់ខ្លួននឹងត្រូវបញ្ជូនទៅបន្តនិតិវិធីនៅឯខេត្តកំពង់ចាម។

ប្រភពពីកម្លាំងសមត្ថកិច្ចឲ្យដឹងថា ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីជនដ៏មានឥទ្ធិពលនៅខេត្តសៀមរាប ម្នាក់នេះ ខកខានមិនបានចូលបំភ្លឺនៅសាលាដំបូងខេត្តសៀមរាប ទាំងតំណាក់កាលអយ្យការ និងតំណាក់កាលចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹងបណ្តឹងរបស់លោកស្រី ផាត់ សុជឿន ដែលប្តឹងពីបទជេរប្រមាថជាសាធារណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តនៅផ្សារទំនើបអាស៊ី ក្រុងសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២។

ប្រភពបន្តថា ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីដើមបណ្តឹងរដ្ឋប្បវេណីលោកស្រី ផាត់ សុជឿន ដាក់ពាក្យផ្ទេរសមត្ថកិច្ចពីសាលាដំបូងខេត្តសៀមរាប មកតុលាការខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា ជាប់ចោទឈ្មោះ សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ត្រូវលោកស្រី ផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទជេរប្រមាថជាសាធារណ: បទប្រើអំពើហឹង្សាដោយ ចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ