សន្តិសុខសង្គម
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ប្រាប់ស្ថានភាពធ្ងន់ធ្ងរ របស់ទារករងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា
លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” មុននេះថា ទារកដែលរងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វានោះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងនៅបន្ទប់សង្គ្រោះបន្ទាន់កម្រិតខ្ពស់។

លោកវេជ្ជបណ្ឌិត គី សន់ទី មានប្រសាសន៍បន្ថែមថា៖ “ចំពោះពន្លឺនៃការសង្ឃឹម មិនទាន់មានទេ គឺធ្ងន់ណាស់ ក្រឡកខួរក្បាល ឈាមក្នុងខួរក្បាល ហើមខួរក្បាលធ្ងន់ធ្ងរបំផុត ហើយបែកថង់សួត ហើមសួតប៉ះទង្គិចខ្លាំង កំពុងដំណើរការជួយសង្គ្រោះដោយម៉ាស៊ីនសប់ដង្ហើម”។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្តថា៖ “ពុំមានសញ្ញាធូរស្រាលទេ គឺមានសង្ឃឹមតិចតួចបំផុត សភាពធ្ងន់ណាស់ រីកសរសៃភ្នែកអស់ហើយ សង្ឃឹមតិច កំពុងសង្គ្រោះបន្ទាន់កម្រិតខ្ពស់ គ្រូពេទ្យខំជួយអស់ពីសមត្ថភាព”។

លោកប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងបន្ថែមថា មានក្រុមមួយចំនួនចង់ចូលថត យកព័ត៌មាន និងរៃអង្គាសថវិកាជួយទារក។ លោកបញ្ជាក់បន្ថែមថា នៅមន្ទីរពេទ្យគន្ធបុប្ផា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ លោកសូមសំណូមពរប្រជាពលរដ្ឋទាំងអស់បើកបរដោយគោរពច្បាប់ចរាចរណ៍ គោរពយោគយល់គ្នា ខណៈកុមារមានគ្រោះថ្នាក់ចរាចរណ៍មានរាល់ថ្ងៃ និងធ្ងន់ធ្ងរភាគច្រើន។

គួរបញ្ជាក់ថា កាលពីម៉ោង ២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រថយន្តមួយគ្រឿងម៉ាក LEXUS NX200t បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូ ពេញទំហឹង បណ្តាលឱ្យមនុស្សចាស់២នាក់ និង ទារកខ្ទាត គ្រោះថ្នាក់ធ្ងន់ និងកំពុងជួយសង្គ្រោះ។ ជនបង្កត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ។ ជនបង្ក បានបង់សំណង ២ ៥០០ ដុល្លារអាមេរិក។ ករណីនេះ ធ្វើឱ្យមហាជនរិះគន់ រហូតមានការប្ដឹងដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច ហ៊ុន សែន ដើម្បីរកយុត្តិធម៌ពិតប្រាកដ។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ សែន ចំនួន ៤នាក់ បានចុះទៅជួបផ្ទាល់ក្រុមគ្រួសារជនរងគ្រោះ និងម្ដាយទារក ដើម្បីការពារតាមផ្លូវច្បាប់។ ចំពោះលទ្ធផលយ៉ាងណា មិនទាន់សម្រេចនោះទេ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


