សន្តិសុខសង្គម
ពលរដ្ឋរិះគន់អ្នកទទួលផ្ញើម៉ូតូក្បែរព្រះបរមរាជវាំងរឿងតម្លៃថ្លៃក្នុងមួយគ្រឿង២០០០រៀល
តម្លៃផ្ញើម៉ូតូនៅមុខព្រះបរមរាជវាំង ថ្លៃដល់ទៅ២០០០រៀលក្នុងម៉ូតូមួយគ្រឿងដែលតម្លៃនេះគឺធ្វើឡើងដោយសណ្តាប់ធ្នាប់ខណ្ឌដូនពេញ។

បងប្អូនប្រជាពលរដ្ឋដែលទៅដើរលេងកំសាន្តនៅមុខព្រះបរមរាជវាំងនាថ្ងៃទី៨ ខែធ្នូ នេះថា ពួកគាត់នឹកហួសចិត្តដោយសារតម្លៃផ្ញើម៉ូតូនៅក្បែរព្រះបរមរាជវាំងឡើងថ្លៃដល់ទៅ២០០០រៀលក្នុងមួយគ្រឿង។ អ្វីដែលមហាជននឹកហួសចិត្តនោះ គឺនៅក្នុងប័ណ្ណទទួលបញ្ញើគេមិនដាក់តម្លៃឡើយ ដោយកំណត់ត្រឹមអ្នកហែកសំបុត្រផ្ញើទារតម្លៃប៉ុណ្ណោះ។ ហើយគេជឿថាការតម្លើងថ្លៃម៉ូតូមួយគ្រឿងរហូត២០០០រៀលបែបនេះ តើមានការដាក់ដេញថ្លៃដែរឬទេ។ ម្យ៉ាងទៀតការទាមទាថ្លៃបញ្ញើម៉ូតូរហូតដល់២០០០រៀល គឺថ្លៃហួសហេតុពេកហើយដែលក្នុងអំឡុងឆ្នាំ២០១៧កន្លងទៅសាលាក្រុងអនុញាតិឲ្យយកថ្លៃផ្ញើម៉ូតូ១គ្រឿងថ្លៃ៥០០រៀល។ ចំណែកកង់យកត្រឹម៣០០រៀលប៉ុណ្ណោះ។

ប្រជាពលរដ្ឋសុំឲ្យអ្នកទទួលខុសត្រូវយកថ្លៃបញ្ញើម៉ូតូនៅមុខសាលចតុមុខក៏ដូចជាមុខព្រះបរមរាជវាំងគួរបញ្ចុះតម្លៃផងទៅកុំឲ្យខុសឆ្ងាយពីតម្លៃកំណត់ពីមុនមក៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


