សន្តិសុខសង្គម
ព្រះរាជអាជ្ញាដោះលែងអ្នកចេញសែកស្អុយ១លានដុល្លារឲ្យត្រឡប់ទៅវិញ
នៅទីបំផុត លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងនារីវ័យក្មេងអោយមានសេរីភាពវិញ ពោលគឺអោយត្រឡប់ទៅផ្ទះដោយមិនបញ្ជូនទៅចៅក្រមសើបសួរឡើយ ពាក់ព័ន្ធករណីចេញមូលប្បទានប័ត្រគ្មានប្រាក់ដល់ទៅជាង១លានដុល្លារ ។
ជនសង្សូយដែលសមត្ថកិច្ចនាំខ្លួនមកកាន់តុលាការនេះឈ្មោះ លី ឈីវហ៊ុយ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ ១៧ ផ្លូវ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ។

កញ្ញា លី ឈីវហ៊ុយ ត្រូវបាននគរបាលនាំខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនលេខ ៥២២ អយឍ ចុះថ្ងៃទី ២៤ខែវិច្ឆិកា ឆ្នាំ២០២២ របស់លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ « ឆបោក មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ » ។
កញ្ញា លី ឈីវហ៊ុយ ត្រូវបាននគរបាលប្រទះឃើញធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក៏អញ្ជើញមកការិយាល័យតាមដីកាអយ្យការតែម្ដង ។
ពាក់ព័ន្ធករណីនេះ ប្រភពមួយបានទំលាយអោយដឹងថា រឿងបំណុលជាង១លានដុលា្លរនោះ គឺម្ដាយរបស់នាងកញ្ញាជាអ្នកជាប់ពាក់ព័ន្ធ ប៉ុន្តែកញ្ញា លី ឈីវហ៊ុយ ជាអ្នកចេញមូលប្បទានប័ត្រគ្មានប្រាក់សងទៅម្ចាស់បំណុលឈ្មោះ គឺម រ៉ុង ភេទស្រី ដែលបានដាក់ពាក្យប្ដឹងតាំងពីថ្ងៃទី១៧តុលា ឆ្នាំ២០២២ មកម្ល៉េះ ។

លុះដល់ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងដោយមានលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងទទួលបន្ទុកធ្វើការសាកសួរជនសង្ស័យពេញមួយថ្ងៃ រហូតដល់ល្ងាចថ្ងៃ១២ធ្នូដដែល លោក លឹម ប៊ុនហេង បានសម្រេចដោះលែងជនសង្ស័យអោយត្រឡប់ទៅវិញដោយសុវត្ថិភាព ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


