សន្តិសុខសង្គម
បុរសភេទទី៣ដែលបង្ហោះសារ ចោទប្រកាន់លើមន្រី្តនគរបាល ត្រូវបានតុលាសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ PJ
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោក លឹម សុគន្ធារ៉ា ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចឃុំខ្លួន បុរសភេទទី៣ មានឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ហៅ គីម យ៉ាអែម ភេទប្រុស ដាក់ពន្ធនាគារPJ ដោយចោទប្រកាន់ចំនួន៣បទល្មើស។ ដោយជនជាប់ចោទនេះបាន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកចោទថា សមត្ថកិច្ចពុករលួយសម្លាប់ប្រជាជន រាលដាលដល់រឿងនៅតំបន់ព្រំដែនក្ដៅ ក៏ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយចោទប្រកាន់ចំនួន៣បទល្មើស។

បុគ្គលឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ហៅ គីម យ៉ាអែម ភេទប្រុស ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម, ប្រមាថអ្នករាជការសាធារណៈ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) កាលពីអំឡុងឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៦ ប្រព្រឹត្តនៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោស តាមមាត្រា៤៩៤ មាត្រា៤៩៥ មាត្រា៥០២ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៤៖៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ «Kim Ya An» ក្រោយបង្ហោះសាររិៈការត្រួតពិនិត្យជាតិស្រវឹង។

គួរំលឹកផងដែរថា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៣០នាទី នគរបាលចរាចរណ៍ ដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យជាតិស្រវឹងពេលយប់លើផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក នាម៉ោង០០:៣០នាទីឈានចូលថ្ងៃទី ៣១ ខែមីនា បានឃាត់រថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ស ផ្លាកលេខភ្នំពេញ 2BV-5087 បើកបរដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ដើម្បីវាស់ជាតិអាល់កុល ខណៈនោះអ្នកបើកបរបានសហការផ្លុំ ប៉ុន្តែផ្លុំលើកទី១និងទី២ ខុសបច្ចេកទេស លុះផ្លុំលើកទី៣ តាមការពន្យល់ពីបច្ចេកទេសផ្លុំ សមត្ថកិច្ចរកឃើញថា មានអត្រាជាតិអាល់កុល 0,55 Mg/l ។ លទ្ធផលបែបនេះ សមត្ថកិច្ចបានផាកពិន័យ និងចេញប័ណ្ណពិន័យត្រឹមត្រូវតាមច្បាប់ជូនទៅអ្នកបើកបរ ខណៈនោះអ្នកបើកបរមិនឬតវ៉ាឡើយ ដោយព្រមផ្តិតមេដៃទទួលការផាកពិន័យ។ ក្រោយពិន័យរួច សមត្ថកិច្ចមិនឱ្យបើកបរភ្លាមឡើយ ដោយរងចាំស្វាងស្រាសិនទើបឱ្យបន្តដំណើរទៅមុខ។

លុះព្រឹកឡើងថ្ងៃដដែលអ្នកបើករថយន្តខាងលើស្រាប់តែបង្ហោះព័ត៌មាន មិនពិតមានលក្ខណៈញុះញង់ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច ជាពិសេសនាំឲ្យមហាជនយល់ច្រឡំមកលើសមត្ថកិច្ចតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Kim Ya An» ដែលមានខ្លឹមសារថា «ជួយស៊ែរមួយបងប្អូនបង្ខំឲ្យយើងផ្លុំលើកទីមួយអត់ បង្ខំឲ្យយើងខ្ញុំ 5-6ដងទៀតផ្លុំរហូតដល់អស់500$ (ពុករលួយសម្លាប់ប្រជាជនទាំងរស់ និងខ្លឹមសាររបៀបញុះញង់មួយចំនួនទៀតផងដែរ…»។ តាមការបង្ហោះរបស់ជនសង្ស័យម្នាក់នេះ មិនឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចដែលបំពេញភារកិច្ច ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ធានាការពារអាយុជីវិត ការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនផ្តើមចេញពីការទទួលទានគ្រឿងស្រវឹង កើតឡើងញឹកញាប់នៅពេលយប់ បណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋគួរឱ្យបារម្ភ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ភេទប្រុស (ក្លែងភេទស្រី) ឆ្នាំកំណើត១៩៩៦ មុខរបរបុគ្គលិកខារ៉ាអូខេ THE DRINK នៅចំពោះមុខសមត្ថកិច្ច បានឆ្លើយសារភាព ខ្លួនពិតជាស្រវឹងផឹកស្រាបៀរជាមួយ មិត្តភក្តិ៣នាក់ នៅផ្ទះរបស់ខ្លួនស្ទឹងមានជ័យ ហើយបន្ទាប់មកក៏ធ្វើដំណើរក្នុងគោលបំណងមកផ្ទះមួយទៀតនៅបុរី ប៉េង ហួត ផ្លូវម៉ុងប្ញទ្ធី។ ពេលផ្លុំរួច និងបើកឡានចេញមក ក្រដាស់ប័ណ្ណចុងសន្លឹកផាកពិន័យ ខ្លួនក៏ក្រញីចុចកញ្ចក់រថយន្តបោះចោលបាត់។
ច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៧៧ ចែងថា ជនណាបើករថយន្តនៅពេលដែលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹងដោយមានជាតិអាល់កុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ០,៨០មីលីក្រាមក្នុងមួយលីត្រឈាមឡើងទៅត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី៨០ម៉ឺនរៀលទៅ៤លានរៀល៕
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


