សន្តិសុខសង្គម
ទីបំផុត តុលាការសម្រេចឃុំខ្លួន លោកផ្កាយ ៣ ស៊ុន ហួរ ដាក់ពន្ធនាគារ PJ ជាបណ្ដោះអាសន្ន
ទីបំផុត លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ បានចេញដីកាសម្រេចឃុំខ្លួនលោកឧត្ដមសេនីយ៍ឯក “ផ្កាយ ៣” ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ«ឆបោក និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង» ពាក់ព័ន្ធទឹកប្រាក់ប្រមាណជាង ៣ លានដុល្លារអាមេរិក។

កាលពីរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនលោកឧត្ដមសេនីយ៍ឯក ស៊ុន ហួរ ដែលជាទីប្រឹក្សាក្រសួងមហាផ្ទៃ តាមបញ្ជាពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការឃាត់ខ្លួននោះ បន្ទាប់ពីសមត្ថកិច្ចបានកោះអញ្ជើញលោកឧត្ដមសេនីយ៍ឯក ស៊ុន ហួរ ទៅឆ្លើយបំភ្លឺតាមពាក្យបណ្ដឹងរបស់ភាគីដើមចោទ។
សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា លោកឧត្ដមសេនីយ៍ឯក ស៊ុន ហួរ រងនូវបណ្តឹងចោទប្រកាន់ថា បានយកប្លង់ដីចំនួន ៧ ប្លង់ ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន ៣ ករណី សរុបទឹកប្រាក់ប្រមាណជាង ៣ លានដុល្លារអាមេរិក។
បើតាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ចថា ប្លង់ដីដែលបានដាក់តម្កល់យកប្រាក់ គឺ ឈ្មោះឧត្ដមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹងយកទៅផ្ទៀងផ្ទាត់នៅខាងសុរិយោដី ទើបដឹងថា ប្លង់ដីនោះមិនមែនជាឈ្មោះ ស៊ុន ហួរ ទេ។ ចំណុចនោះហើយដែលធ្វើឲ្យម្ចាស់ប្រាក់កើតទុក្ខមិនសុខចិត្ត ក៏បានប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ដោយជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


