Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌច្បារអំពៅចុះចាប់រថយន្តតាក់សុីដែលបង្កការកកស្ទះចរាចរណ៍

បានផុស

នៅ

លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី ១៨ ខែកុម្ភៈនេះ ដើម្បីសម្រួលបញ្ហាការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ នោះអាជ្ញាធរត្រូវតែប្រើវិធានការក្តៅទៅលើរថយន្តដែលបង្កភាពអនាធិបតេយ្យយកមករក្សាទុកនៅសាលាខណ្ឌជាការព្រមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយរងរដ្ឋបាលសាលាខណ្ឌបានបន្តថា ពេលយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់ប៉ុន្មានថ្ងៃនេះគឺទទួលបានបទបញ្ជាពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ពីព្រោះរាល់ថ្ងៃផ្លូវជាតិលេខ១ តែងតែកកស្ទះចរាចរណ៍បើទោះជាសាលារាជធានីភ្នំពេញដាក់សាឡង់ចម្លងរហូតដល់៥គ្រឿងចេញពីកោះនរាឆ្ពោះទៅកោះពេជ្រក៏ដោយគឺនៅតែស្ទះដដែល។

ចំពោះបញ្ហាកកស្ទះចរាចរណ៍វិញដោយសារតែបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចអតិតរង្វង់មូលក្បាលថ្នល់ក្នុងទឹកដីខណ្ឌចំការមនរាជធានីភ្នំពេញ។ ទន្ទឹមនិងនេះក៏មានរថយន្តតាក់សុីនាំគ្នាឈប់សំចតចាំមូយនៅលើដងផ្លូវហើយអ្នកចាប់ម៉ូយរត់ប្រសេចប្រសាច់ពេញលើដងផ្លូវដូច្នេះហើយទើបលោកអភិបាលខណ្ឌបញ្ជាឲ្យចាប់រថយន្តតាក់សុីដែលបង្កភាពអនាធិបតេយ្យ។

លោក គុយ គឹមហ៊ាង បាននិយាយទាំងហួសចិត្តថា លោកកោតតែម្ចាស់តាក់សុីពេលអាជ្ញាធរចុះទៅណែនាំមិនឲ្យឈប់ចាប់ម៉ូយលើដងផ្លូវពេលកំពុងស្ទះចរាចរណ៍គឺបែជាចតរថយន្តចោលនៅកន្លែងស្ទះចរាចរណ៍ហើយម្ចាស់រថយន្​តហៅកង់បីជិះទៅបាត់ធ្វើឲ្យអាជ្ញាធរជួលរថយន្តស្ទូចមកស្ទូចចេញ និងយកមករក្សាទុកនៅសាលាខណ្ឌបាន២គ្រឿងទៀតផង។ព្រោះបើគ្រាន់តែណែនាំគឺពួកគាត់មិនយកត្រចៀកស្តាប់ឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម