Connect with us

សន្តិសុខសង្គម

ចាប់រថយន្ត ១ គ្រឿង ដឹកសត្វគោក្របីរស់ ៤០ ក្បាល មកពី ថៃ ផ្ទុយលិខិតអនុញ្ញាត​ម្ចាស់សត្វស្នើសុំ

បានផុស

នៅ

ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ឃាត់​ចាប់​រថយន្ត ១ គ្រឿង ដែល​ដឹក​សត្វ​គោក្របី​រស់​ចំនួន ៤០ ក្បាល មកពី​ថៃ ឆ្ពោះ​ទៅ​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​ផ្ទុយ​ពី​លិខិត​អនុញ្ញាត​ដែល​ម្ចាស់​សត្វ​ស្នើសុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ទៀបភ្លឺ​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ២០២៣ នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក តាន់ ផាន់ណារ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​ភ្នំពេញ ចុះ​ឃាត់​ចាប់​រថយន្ត ១ គ្រឿង ម៉ាក HYUNDAI ប្រភេទ​រថយន្ត​សណ្ដោង​រ៉ឺម៉ក ចំណុះ ១៦ តោន ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-2321 ដឹក​សត្វ​គោក្របី​រស់​ចំនួន ៤០ ក្បាល មកពី​ប្រទេស​ថៃ តាម​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​ទៅ​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​ផ្ទុយ​ពី​លិខិត​អនុញ្ញាត​ដែល​ម្ចាស់​សត្វ​ស្នើសុំ​ដឹកជញ្ជូន​សត្វ​គោក្របី​រស់​ចេញពី​ប្រទេស​ថៃ ឆ្លងកាត់ កម្ពុជា ទៅ​កាន់ វៀតណាម។

ការ​ឃាត់​រថយន្ត​ល្មើស​ខាង​លើ​នេះ ក្រុមការងារ បាន​ស្ទាក់​ចាប់​នៅ​លើ​ផ្លូវ​ម៉ៅសេទុង សង្កាត់​ទឹកល្អក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ រីឯ​វត្ថុតាង ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡីស័ក​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម