សន្តិសុខសង្គម
ដឹងការពិតហើយ បុរសដែលឆេះខ្លួនជាមួយម៉ូតូគឺពិតជាប៉ុនប៉ងធ្វើអត្តឃាតព្រោះគាត់មានជំងឺទឹកនោមផ្អែម
ភ្នំពេញ ៖ តាមការសាកសួរពីសាក្សីក៏ដូចជាភរិយាជនរងគ្រោះគឺពិតជាធ្វើអត្តឃាតដោយទិញសាំងដាក់ប៊ីដុងរួចចាក់ស្រោចខ្លួនរួចអង្គុយលើម៉ូតូប៉ងសម្លាប់ខ្លួនព្រោះតែតូចចិត្តនិងរូបគាត់មានជំងឺទឹកនោមផ្អែមជាយូរណាស់មកហើយ។
ដឹងកើតហេតុវេលាម៉ោង ០៩:០០នាទី ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អត្តសញ្ញាណជនរងគ្រោះឈ្មោះ តាត់ សំ ភេទ ប្រុស អាយុ ៦៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកកាន់ឃ្លាំងសម្ភារៈឡាន នៅ ដេប៉ូខ្សាច់ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ៣ជីអឺអឺ០ ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមការបំភ្លឺរបស់ឈ្មោះ លឹម តៃ ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកចាក់សាំង ស្នាក់នៅ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅវេលាម៉ោង ០៨និង៥០នាទី ថ្ងៃទី ១៨-០២-២០២៣ ខ្ញុំបានជិះម៉ូតូយកឥវ៉ាន់ទៅឲ្យគេស្រាប់តែឃើញជនរងគ្រោះអង្គុយលើម៉ូតូតែម្នាក់ឯងនៅកន្លែងកើតហេតុនិយាយទូរសព្ទ រយៈពេលប្រហែលមួយម៉ោងក្រោយមកខ្ញុំលឺគេថា មានឆេះម៉ូតូ ខ្ញុំក៏មកមើលឃើញជនរងគ្រោះដែលអង្គុយលើម៉ូតូនោះកំពុងតែឆេះខ្លួននិងម៉ូតូ។
តាមការបំភ្លឺរបស់ឈ្មោះ កាន់ និត ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី ១៨-០២-២០២៣ វេលាម៉ោង ០៩:០០នាទី ខ្ញុំកំពុងនៅការដ្ឋានសំណង់ស្ពានកោះនរា ស្រាប់តែមានភ្ញៀវជិះរថយន្តមកប្រាប់ថា មានភ្លើងកំពុងតែឆេះម៉ូតូនៅក្រោមដើមខ្នុរ ខ្ញុំក៏បានឲ្យបុគ្គលិករបស់ខ្ញុំយករថយន្តពន្លត់អគ្គីភ័យទៅពន្លត់រួចរាយការណ៍ជូនសមត្ថកិច្ច ហើយជនរងគ្រោះក៏ដឹកយកទៅសង្គ្រោះតែម្តង។

តាមការបំភ្លឺរបស់ឈ្មោះ ប៉ែន យ៉ាន ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់នាងខ្ញុំនិងក្រុមគ្រួសារពុំដែលមានទំនាស់ពាក្យសម្តីជាមួយគ្នាឡើយ ប៉ុន្តែ៣-៤ថ្ងៃមុនខ្ញុំសង្កេតឃើញប្តីរបស់នាងខ្ញុំមានអាការៈទឹកមុខក្រៀមក្រំខុសប្លែកពីធម្មតា ខ្ញុំសួរគាត់ដែរតែគាត់មិនប្រាប់សោះ លុះដល់ថ្ងៃទី ១៨-០២-២០២៣ វេលាម៉ោង ១០:៣០នាទី ខ្ញុំទទួលដំណឹងថាប្តីខ្ញុំត្រូវបានបញ្ជូនមកមន្ទីរព្រះកុសមៈសង្គ្រោះបន្ទាន់ដោយសារត្រូវត្រូវភ្លើងឆេះ រួចខ្ញុំនិងក្រុមគ្រួសារមកមន្ទីរពេទ្យមើលគាត់តែម្តង។ កន្លងមកប្តីខ្ញុំមានជំងឺទឹកនោមផ្អែមធ្ងន់ លេបថ្នាំជាប្រចាំ។
ស្ថានភាពកន្លែងកើតហេតុស្ថិតនៅក្រោមដើមខ្នុរឃើញមានម៉ូតូម៉ាក HONDA C125 មួយគ្រឿងត្រូវឆេះអស់នៅសល់តែដែកើយដួលផ្អៀងមកកើត ទិសមុខទៅជើង និងនៅក្បែរម៉ូតូឃើញមានគំរបដែក ដែកកេះមួយ,គូទពិដុងជ័រមានធុំក្លិនសាំង តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បញ្ជាក់ថា ជនរងគ្រោះចង់ធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ៕
ដោយ ៖ នរា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


