សន្តិសុខសង្គម
ចាប់បញ្ជូនស្រ្តីម្នាក់ឡើងតុលាការរឿងចេញសែកស្អុយ៣០មុឺនដុល្លារ
ស្ត្រីវ័យក្មេងម្នាក់ ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនមកកាន់អយ្យការអមសាលាដំបូង ពាក់ព័ន្ធបទល្មើសចេញសែកអត់លុយ៣០មុឺនដុល្លារសងទៅម្ចាស់បំណុល ។

ជនសង្ស័យឈ្មោះ សិទ្ធិគុណ សក្តិនិតា អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបុរីពិភពថ្មីចំការដូង១ ផ្ទះលេខ៧៩E០ និង E១ ផ្លូវលេខ៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ការចាប់ខ្លួនស្ត្រីអាជីវករខាងលើនេះត្រូវបាន សមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់បំណុល ។
ឈ្មោះ សិទ្ធិគុណ សក្តិនិតា ដែលជាមនុស្សរាប់អានជាមួយដើមបណ្តឹងហើយបានទៅពឹងពាក់រកខ្ចីលុយចំនួន៣០ម៉ឺនដុល្លារ អាមេរិកដើម្បីយកទៅពង្រីកមុខរបររកស៊ី ហើយឈ្មោះ សិទ្ធិគុណ សក្តិនិតា និយាយបញ្ជាក់ប្រាប់ដើមបណ្តឹងថា ឆក់លុយបងឯងតែរយៈពេល២០ថ្ងៃប៉ុណ្ណោះ គេនឹងបង្វិលសងវិញហើយ ។

លុះដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សិទ្ធិគុណ សក្តិនិតា បានចេញមូលប្បទានបត្រ ( សែក )១សន្លឹករបស់ ធនាគារដែលមានទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ អាមេរិកឲ្យទៅដើមបណ្តឹងដើម្បីទូទាត់ប្រាក់លើបំណុលនោះវិញ ។ ប៉ុន្តែដល់ថ្ងៃកំណត់នៅពេលដើមបណ្តឹងបានយកមូលប្បទានបត្រ នោះទៅបើកប្រាក់នៅ ធនាគារស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានបត្រនេះគ្មានសាច់ប្រាក់ទេពេលនោះ ដើមបណ្តឹងក៏បានទំនាក់ទំនងទៅឈ្មោះ សិទ្ធិគុណ សក្តិនិតា ប៉ុន្តែទាក់ទងមិនបានរហូត ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅសមត្តកិច្ចដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។
ករណីដូចបានបញ្ជាក់តាមអង្គហេតុខាងលើនេះហើយទើបបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មក្រសួងចាប់ខ្លួនស្ត្រីអាជីវកររូបនោះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


