សន្តិសុខសង្គម
ខ្យល់កន្ត្រាក់វាយប្រហារលើស្រុករុក្ខគិរី ខូចខាតផ្ទះ ជិត ៣០ ខ្នង និងរបួសមនុស្សម្នាក់
លំនៅឋានរបស់ប្រជាពលរដ្ឋ ជិត ៣០ ខ្នង ត្រូវខ្ទេចខ្ទីស្ទើរគ្មានសល់ ខណៈមេឃបានបង្អុរភ្លៀងមួយមេយ៉ាងធំ ហើយក៏មានខ្យល់កន្ត្រាក់បក់បោកមកតែម្ដង។

ហេតុការណ៍ នៃគ្រោះធម្មជាតិនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៣ ទៅលើឃុំព្រៃត្រឡាច ស្រុករុក្ខគិរី បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន ២៨ ខ្នង និងរងរបួសមនុស្ស ១ នាក់ ថែមទៀតផង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ស្របពេលជាមួយគ្នានោះ ក៏មានខ្យល់កន្ត្រាក់មកតែម្ដង ទើបបណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋអស់ជាច្រើនខ្នងបែបនេះ។ រីឯស្ត្រីរងគ្រោះ ពេលខ្យល់ខ្លាំង គាត់បានជ្រកក្រោមផ្ទះ លុះផ្ទះរលំក៏សង្កត់តែម្ដង ដោយបច្ចុប្បន្នកំពុងសម្រាកព្យាបាល៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


